ក្រុងតូក្យូកំពុងតែវាយប្រហារដោយព្យុះទីហ្វុងណេផារតេក

0
22

ភ្នំពេញ៖ពេលនេះទីក្រុងតូក្យូដែលជាកន្លែងប្រព្រឹត្តិទៅនៃការប្រកួតកីឡាអូឡាំពិកកំពុងតែរងការវាយប្រហារដោយព្យុះទីហ្វុងណេផារតេក ឯកឧត្តមវ៉ាត់ចំរើននាយបេសកកម្មកម្ពុជាសម្រាប់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូបានឲ្យដឹងថាជាមួយនឹងការមកដល់នៃខ្យល់ព្រុះនេះបានធ្វើឲ្យកីឡាក្រៅសាល់(Out-Door)មួយចំនួនត្រូវផ្អាក ដូចជាប្រភេទកីឡា sailing canoeing និងអាចអត្តពលកម្មផងដែរ ប្រសិនបើកម្រិតខ្យល់ភ្លៀងខ្លាំងប្រភេទ កីឡាក្រៅសាល់ទាំងអស់នឹងត្រូវផ្អាក ។ ចំពោះកីឡាករ កីឡាការិនីដែលកំពុងតែស្នាក់នៅ ក្នុងភូមិអូឡាំពិកក៏មានការប្រកាសឲប្រុងប្រយន្នដែរ។
បើតាម ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍កាលពីថ្ងៃចន្ទថា ព្យុះទីហ្វុង ណេផារតេក(Nepartak)កំពុងចល័តពីភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបក់បោកមកលើដែនកោះ ដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងនោះរួមទាំងទីក្រុងតូក្យូផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។
ព្យុះទីហ្វុង Nepartak ត្រូវបានគេគិតទុកថាថា នឹងធ្វើដំណើរឆ្ពោះទៅកាន់ ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយចូលទៅជិតភាគខាងកើត និងភាគឦសាននៃប្រទេសជប៉ុន កម្មវិធីប្រកួតមួយចំនួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏នឹងអាចរងឥទ្ធិពល ពីអាកាសធាតុដ៏អាក្រក់នេះដែរ។ ទីភ្នាក់ងារអាកាសធាតុជប៉ុន បានព្រមានអំពីភ្លៀងធ្លាក់យ៉ាងគំហុក ព្រមជាមួយនឹងខ្យល់បក់បោកខ្លាំង។
ព្យុះទីហ្វុង Nepartak ដែលជាព្យុះទី ៨ នៃឆ្នាំ២០២១ បាននិងកំពុងធ្វើដំណើរទៅកាន់ភាគពាយ័ព្យ នៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងល្បឿនល្បឿនប្រហែល ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារឧតុនិយមរំពឹងថា ក្នុងរយៈពេល ២៤ម៉ោងខាងមុខ (គិតរហូតដល់ពេលរសៀលថ្ងៃអង្គារនេះ) ទឹកភ្លៀងដែលធ្លាក់ចុះមក នឹងមានកម្រិតរហូតដល់ ១៥០មីល្លីម៉ែត្រនៅតំបន់ តូហូគុ (Tohoku) និង ១០០មីល្លីម៉ែត្រនៅតំបន់ កាន់តុ-កុស៊ីន (Kanto-Koshin) រួមទាំងទីក្រុងតូក្យូផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here