សភា​សហភាព​អឺរ៉ុប​​ផ្តល់​សច្ចានុមតិ​​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស

0
221

​​លទ្ធផល​បោះឆ្នោត​ដែល​ត្រូវបានប្រកាស​កាលពីថ្ងៃ​ពុធ ​ បាន​បង្ហាញ​ថា សមាជិក​សភា​សហភាព​អឺរ៉ុប​ជា​ច្រើន​លើស​លប់​ ​បាន​គាំទ្រ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ក្នុង​សំឡេង​គាំទ្រ​ចំនួន ៦៦០​សំឡេង​ និង​សំឡេង​ប្រឆាំង​ចំនួន​៥​សំឡេង ដោយ​ក្នុង​នោះ​មាន​ស​មាជិក​សភាចំនួន​៣២​រូបបោះឆ្នោត​អនុប្បវាទ។​ ការ​បោះឆ្នោត​នេះ​ ជា​ជំហាន​ចុង​ក្រោយ​មួយ​នៅ​ក្នុង​ដំណើរការ​ដែល​មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការកំណត់លក្ខខណ្ឌពាណិជ្ជកម្ម​រវាង​ចក្រភព​អង់គ្លេស​ និង​ប្រទេសជា​សមាជិកសហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស​នោះ​។ ភាគី​ទាំង​ពីរ​បាន​អនុវត្ត​នូវ​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​នេះ​ ក្នុង​លក្ខខណ្ឌបណ្តោះអាសន្ន​ចាប់​តាំងពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២០​មក ក្នុងពេលដែល​ខ្លួន​កំពុង​រង់​ចាំការ​ផ្តល់​សច្ចានុមតិ​យល់​ព្រម​ពី​សភា​សហភាព​អឺរ៉ុប​នោះ។​ ក្រោយការ​ពន្យារ​ពេល​ជា​ច្រើន​លើក​ ចក្រភព​អង់គ្លេស​បានចាកចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការក្នុង​ខែ​មករា ឆ្នាំ​២០២០​ ​បន្ទាប់​ពី​ធ្លាប់​ជា​សមាជិក​របស់​សហគមន៍​នេះចាប់​តាំង​ពី​ឆ្នាំ​១៩៧៣​មក៕  REUTERS

LEAVE A REPLY

Please enter your comment!
Please enter your name here