ជនសង្ស័យ​១៥​នាក់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខួង​រណ្តៅ​រ៉ែ​ដោយ​ខុសច្បាប់ បាន​បញ្ជូន​ដល់ដៃ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តស្ទឹងត្រែង

0
91

ស្ទឹងត្រែង​:​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​នេះ​បាន​បញ្ជូន​សំណុំរឿង​ជនសង្ស័យ​ចំនួន​១៥​នាក់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខួង​រណ្ដៅ​រ៉ែ​ខុសច្បាប់​ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ​។​

លោក ជា សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​និង​ជា​អ្នកនាំពាក្យ​អយ្យកា​រង​ម​សាលាដំបូង​ខេត្ត​បាន ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា​ថា​ជនសង្ស័យ​ពាក់ព័ន្ធ​សំណុំរឿង​ប្រើ​សម្ភារ​ខួង​រុករក​រ៉ែ​ខាង​អយ្យការ​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​រួចរាល់​ហើយ​។​ពាក់ព័ន្ធ​ករណីនេះ​លោក​សុំ​មិន​លម្អិត​ទេ​ព្រោះ​កំពុង​ស្ថិតក្នុង​នីតិវិធី​របស់​តុលាការ​។

​គួររំលឹកថា​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​កសាង​សំណុំរឿង​អ្នក ពាក់ព័ន្ធ​ខួង​រណ្ដៅ​រ៉ែ​ខុសច្បាប់​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា​ម្សិលមិញ​។​

​ចំណាត់ការ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​និង​ដកយក​សម្ភារ​សម្រាប់​រុករក​រ៉ែ​ដោយ​ខុសច្បាប់ នៅ​ចំណុច​ត្រពាំង​ធំ​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រ៉ៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​កាលពី​ថ្ងៃទី​២៤​និង​២៥​ខែកក្កដា​។​ក្នុង​ប្រតិបត្តិការ នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​ចំនួន​១៥​នាក់​។ កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ក៏បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​តែម្តង​៕​/PC

LEAVE A REPLY

Please enter your comment!
Please enter your name here