អ៊ីរ៉ាក់ និងលីបង់ចុះកិច្ចព្រមព្រៀងផ្តល់ប្រេងឥន្ធនៈ ជាថ្នូរនឹងសេវាសុខាភិបាល

0
66

ប្រទេសអ៊ីរ៉ាក់នឹងផ្តល់ឱ្យលីបង់ នូវប្រេងឥន្ធនៈ ១ លានតោន សម្រាប់រោងចក្រថាមពលរបស់ខ្លួន ជាថ្នូរនឹង សេវាសុខាភិបាល នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងទីក្រុងបាកដាដ កាល ពីថ្ងៃសៅរ៍។ ប្រទេសទាំង២ កំពុងរងការប៉ះពាល់ពីវិបត្តិថាមពលដ៏ធំ ដោយខ្វះអគ្គិសនី ធ្វើឱ្យប៉ះពាល់ដល់ មន្ទីរពេទ្យជាច្រើន។ សេចក្តីថ្លែងការណ៍មួយ ចេញពីអាជ្ញាធរអ៊ីរ៉ាក់ បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀង នេះ ប្រទេសលីបង់នឹងទទួលបានប្រេងឥន្ធនៈ ចំនួន ១ លានតោន ជាថ្នូរនឹងទំនិញ និងសេវាផ្សេងៗ»។ លោករដ្ឋមន្ត្រីថាមពលលីបង់ Raymond Ghajar បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យទិញ ប្រេងឥន្ធនៈ ១លានតោន របស់ប្រទេសអ៊ីរ៉ាក់ ដែលតំណាងដោយក្រុមហ៊ុន Electricite du Liban (EDL) សម្រាប់រយៈពេល ១ឆ្នាំ។ លោក Ghajar បាននិយាយថា ប្រេងរបស់អ៊ីរ៉ាក់មិនអាចត្រូវបានប្រើប្រាស់ផ្ទាល់ ដោយស្ថានីយថាមពលរបស់ប្រទេសលីបង់ទេ ដូច្នេះទីក្រុងបេរូតនឹងបន្តទិញប្រេងពីអ្នកផ្គត់ផ្គង់ផ្សេងទៀត ដែលនឹងទទួលប្រេងពីប្រទេសអ៊ីរ៉ាក់។ លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងបេរូត នៅពេលត្រឡប់មកពីទីក្រុងបាកដាដ ថា យន្តការនេះមានភាពស្មុគស្មាញបន្តិច៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here