រដ្ឋបាលលោក ចូ បៃដិន ចាប់ផ្តើមបញ្ចេញសកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដោយអាវុធ

0
45

សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ មនុស្សយ៉ាងហោច ៤៣ ០០០ នាក់ បានស្លាប់ ព្រោះតែហិង្សាបង្កឡើងដោយអាវុធ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Merrick Garland ទទួលស្គាល់ថា អំពើហិង្សា និងការស្លាប់ ព្រោះតែអាវុធនេះ ជាសោកនាដកម្ម ដែលសហរដ្ឋអាមេរិកបានទទួលរងជាយូរ និងជាច្រើនឆ្នាំមកហើយ។អង្គការ Gun Violence Archive បញ្ជាក់ថា នៅឆ្នាំ២០២១ នេះ មនុស្សប្រមាណ ២៤ ៧០៩ នាក់ ត្រូវស្លាប់ ដោយអាវុធ ក្នុងនោះ មាន ១៣ ០០០នាក់ បានបាញ់សម្លាប់ខ្លួនឯង។ និន្នាការនេះនឹងនៅតែបន្តកើនឡើងទៅទៀតដល់ដាច់ឆ្នាំ២០២១ នឹងកាន់តែអាក្រក់ជាងឆ្នាំ២០២០ ដែលមានចំនួនឃាតកម្មបានកើនឡើង ចំនួន ២៥ភាគរយ។ ជាអត្រាចំនួនមួយដ៏ខ្ពស់បំផុត បើធៀបនឹងរយៈ ៦០ឆ្នាំចុងក្រោយ។ នេះបើយយោងតាមទិន្នន័យរបស់ប៉ូលីស FBI។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាគិតគូរបញ្ហា និងដោះស្រាយឲ្យឆាប់ ដោយបានចេញក្រឹត្យប្រធានាធិបតី ដើម្បីទប់ទល់នឹងការជួញដូរអាវុធខុសច្បាប់ និងដាក់ទណ្ឌកម្មធ្ងន់ចំពោះអ្នកលក់អាវុធទាំងឡាយណា ដែលមិនបានត្រួតពិនិត្យឲ្យត្រឹមត្រូវពីប្រវត្តិប្រើប្រាស់អាវុធរបស់អតិថិជន។ សមាគម និងអ្នកដែលប្រឆាំងនឹងការជួញដូរអាវុធ យល់ថា ចំណាត់ការរបស់សេតវិមានតិចតួចណាស់ មិនគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងបញ្ហាជាក់ស្តែង។ ក្រុមអ្នកប្រឆាំងនឹងអាវុធនៅអាមេរិក ទាមទារជាយូរណាស់មកហើយ ច្បាប់កម្រិតការលក់ដូរអាវុធ ប៉ុន្តែច្បាប់នេះ ធ្វើទៅមិនរួច ព្រោះក្រុមអ្នកនយោបាយបក្សសាធារណរដ្ឋមានសំឡេងប្រឆាំងច្រើនជាង ដើម្បីខ្ទាស់គម្រោងច្បាប់របៀបនេះ មិនឲ្យចេញទៅបាន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here