គិតត្រឹមថ្ងៃទី២៦ ប្រទេសចិនដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹត្ដិការណ៍កីឡាអូឡាំពិក

0
141

ព្រឹត្ដិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ គិតត្រឹមព្រឹកថ្ងៃទី២៦នេះ ប្រទេសចិន កំពុងតែនាំមុខគេ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ។
ព្រឹត្តការណ៍កម្រិតពិភពលោកដែលមានរអត្ដលិករាប់ពាន់នាក់ មកពីបណ្ដាប្រទេសជុំវិញពិភពលោក ក្នុងនោះក៏មានវត្តមានប្រទេសកម្ពុជាយើងផងដែរ ដើម្បីមកធ្វើការប្រកួតប្រជែងគ្នាក្នុងវិញ្ញាសារកីឡារផ្សេងៗគ្នា ។ ព្រឹតិ្ដការណ៍កីឡាអូឡាំពិក ត្រូវបានគេចាត់ទុកថាជាការប្រកួតកីឡាឈានមុខគេនៅលើពិភពលោក ដែលត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង ។ ជាក់ស្ដែង ប្រទេសជប៉ុន កំពុងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលបានធ្វើពិធីបើកជាផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា ហើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដានេះ ប្រទេសចិនដណ្ដើមបានមេដាយមាស ច្រើនជាងគេ ចំនួន ៦គ្រឿង ប្រាក់ចំនួន ២ និងមេដាយសំរឹទ្ធចំនួន ៤គ្រឿង សរុបចំនួន ១២គ្រឿង ខណៈម្ចាស់ផ្ទះសរុប៦គ្រឿង មាស ៥ ប្រាក់មួយ ឯសហរដ្ឋអាមេរិក សរុប១០គ្រឿង មាស៤ ប្រាក់២ សំរិទ្ធ៤គ្រឿង និងប្រទេសកូរ៉េខាងត្បូង៥គ្រឿង មាស២ និងសំរិទ្ធ៣គ្រឿង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here