គិតល្អ ! ធ្វើល្អ ! អារម្មណ៍ល្អ !

0
121

មនុស្សមួយចំនួន តែងតែសោកស្តាយរបស់ដែលបាត់បង់ ប៉ុន្តែមិនសូវឲ្យតម្លៃនូវអ្វីដែលខ្លួនកំពុងមានឡើយ ។

បុរសម្នាក់មានប្រពន្ធយ៉ាងស្រស់ស្អាត នាងតែងតែដឹងទុក្ខធុរៈប្តីរបស់នាងជានិច្ច ហើយនាងជាមនុស្សមានចរិតល្អ និងចេះគោរពចាស់ទុំ ។ ប៉ុន្តែប្តីរបស់នាងមើលមិនឃើញពីទង្វើល្អរបស់នាងឡើយ អ្វីដែលនាងទទួលបានមកវិញ គឺមានតែការស្តីបន្ទោសប៉ុណ្ណោះ ។ នៅថ្ងៃមួយនាងក៏ទ្រាំលែងបានជាមួយនឹងទង្វើដ៏ហួសហេតុរបស់ប្តី នាងក៏បានសម្រេចចិត្តចាកចេញពីផ្ទះដោយបន្សល់ទុកនូវអនុស្សារីយ៍ដ៏ក្រៀមក្រំជាមួយប្តីតែប៉ុណ្ណោះ ។

ទីបំផុតប្តីរបស់នាងក៏ចាប់ផ្តើមយល់ពីការបាត់បង់មនុស្សដែលមានសារៈសំខាន់បំផុតនៅក្នុងជីវិតរបស់គាត់ ។ ប៉ុន្តែអ្វីៗវាបានហួសពេលអស់ទៅហើយ គឺនៅសល់តែការសោកស្តាយ ការឈឺចាប់ និងភាពឯកោតែប៉ុណ្ណោះ ព្រោះនាងបាន សម្រេចចិត្តទៅមិនវិលវិញឡើយ ។

ដូច្នេះបើអ្នកដឹងខ្លួនថា អ្នកគឺជាមនុស្សបែបនេះ សូមអ្នកចាប់ផ្តើមស្វែងយល់ពីមនុស្សដែលមានសារៈសំខាន់ និងជាទីស្រឡាញ់របស់អ្នកចាប់ពីពេលនេះតទៅ ដើម្បីកុំឲ្យមានការសោកស្តាយទៅថ្ងៃអនាគត ។
(សុភាសិតអប់រំ)

LEAVE A REPLY

Please enter your comment!
Please enter your name here