ព្រះពុទ្ធមិនបានសន្យាផ្តល់បរមសុខ និងរង្វាន់ឋានសួគ៌ដល់មនុស្សទាំងឡាយដែលបានហៅខ្លួនឯងថាជាសាវ័ករបស់ព្រះអង្គទេ។ ចំពោះព្រះអង្គ សាសនាមិនមែនជាទំនិញមួយត្រូវតថ្លៃទេ ប៉ុន្តែជាមាគ៌ាជីវិតដ៏ប្រសើរ ដើម្បីសម្រេចបានការត្រាស់ដឹង និងការសង្រ្គោះ ( វិមុត្តិ )។ ព្រះអង្គមិនចង់បានសាវ័កទាំងឡាយប្រកបដោយសទ្ធាងងឹតងងុលនោះទេ ព្រះអង្គចង់បានមនុស្សចេះត្រិះរិះនិងចេះឈ្វេងយល់ដោយអាត្មាខ្លួនឯង។
ពុទ្ធសាសនាគឺជាមាគ៌ាមួយដ៏ប្រសើរសម្រាប់ការរស់នៅ ដែលលើមាគ៌ានេះ គ្របដណ្ដប់លើសលប់គេដោយមនុស្សនិយម សមភាព យុត្តិធម៌ និងសន្តិភាព។ អំពីសងសឹក អរិភាព ការផ្ដន្ទាទោស និងគំនុំគុំគួន គឺជាសភាវៈខាងក្រៅពីព្រះធម៌ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ៕