សូមគោរពរាយការណ៍ជូនឯកឧត្តម រដ្ឋមន្ត្រី! ក្តារមឈូសចំនួន១២០ សម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកោះកុង

0
136

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងអនុប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ និងជាតំណាងលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ លោក សំ ផល្លី ជាលេខាធិការនៃអនុគណៈកម្មការទី១០ របស់រដ្ឋបាលខេត្តកោះកុង លោកជំទប់ទី១ សង្កាត់ស្មាច់មានជ័យ លោកមេឃុំបឹងឃុនឆាង និងប្រជាការពារក្រុងខេមរភូមិន្ទប្រមាណ១០នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះបានចូលរួមប្រគល់ ទទួលក្តារមឈូសចំនួន១២០ក្តារមឈូស។

ដោយមានការគិតគូរខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីស្ថានភាពជំងឺកូវីដ-១៩ទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ក្តារមឈូសចំនួន១២០ក្តារមឈូសសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តកោះកុងសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។


ក្នុងនោះដែររដ្ឋបាលខេត្តបានធ្វើការបែងចែកទៅតាមបណ្តាស្រុកមួយចំនួនដូចជា:
១-ស្រុកស្រែអំបិលទទួលចំនួន៥០ក្តារមឈូម
២-ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាទទួលបានចំនួន៧០ក្តារមឈូស។
ក្នុងនាមរដ្ឋបាលខេត្តកោះកុង ប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពកូវីដ-១៩ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការលំបាករបស់ប្រជាជនគ្រប់កាល:ទេស:៕

LEAVE A REPLY

Please enter your comment!
Please enter your name here