កីឡាជាច្រើនប្រភេទចាប់ផ្ដើមប្រកួត

0
98

ភ្នំពេញ៖ប្រភេទកីឡាភាគច្រើនបានចាប់ផ្តើមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំៃពិករដូវក្ដៅដែលកំពុងតែប្រព្រឹត្តទៅនៅទីក្រុងតូក្យូប្រទេសជប៉ុន ។
ឯកឧត្តមវ៉ាត់ ចំរើនដែលេជានាយបេសកកម្មកម្ពុជាសម្រាប់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូបានរាយការណ៍មកថាប្រភេទ
កីឡាដែលចាប់ផ្ដើម និង កំពុងប្រកួតមានដូចជា បាល់ទះ បាល់ទះឆ្នេរខ្សាច់ យូដូ វាយកូនបាល់ វាយសី វាយកូនឃ្លីលើតុ ហុកគី ជាដើម ។

ការគ្រប់គ្រងការប្រកួតតាមប្រភេទកីឡានីមួយៗគឺធ្វើឡើងដោយសហព័ន្ធកីឡាអន្តរជាតិហើយបានប្រព្រឹត្តទៅយ៉ាងរលូននិងមានសណ្តាប់ល្អ។កីឡាករ កីឡាការិនី គ្រូបង្វឹក គោរពវិន័យបានល្អនូវគោលការណ៍ Fair Play និងមានក្រមសីលធម៌កីឡា នៅគ្រប់ទីលានប្រកួត។
កីឡាករកីឡាការិនីអូឡាំពិកសប្បាយចិត្តដោយបានចាប់ផ្តើមប្រកួតដែលនេះជាឧិកាសដែលពួកគេរង់ចាំដោយសារការពន្យារមួយឆ្នាំ
ហើយនោះ ។
ជាមួយនឹងការរង់ចាំយ៉ាងអន្ទះសាររនេះក៏ជាឧិកាសពិសេសសម្រាប់ពួកគេខិតខំហ្វឹកហាត់ត្រៀមសម្រាប់ការមកដល់នៃព្រឹត្តិ
ការណ៍នេះ។

ដូចលោកប្រធានអូឡាំពិកបានមានប្រសាសន៍ក្នុងពិធីបើកថាអរគុណការអត់ធ្មត់របស់អត្តពលិកអូឡាំពិកតែយើងបានពុះពារនាំក្តីសង្ឃឹមមកឲ្យអ្នកហើយ។
អត្តពលិកល្បីល្បាយ លើពិភពលោកបានបង្ហាញ និងបញ្ចេញសមត្ថភាពជំនាញរបស់ខ្លួនយ៉ាងមុិនប្រសព្វ គួរជាទីពេញចិត្ត។ ទូរទស្សន៍ជប៉ុន និងបរទេសបានទិញសិទ្ធិផ្សព្វផ្សាយ បណ្តាញសង្គមនានាក៏បានចែកចាយពត៌មាននៃព្រឹត្តិការណ៍នេះជុំវិញពិភពលោក មនុស្សលើផែនដីជាង២ពាន់លាននាក់បាននិងកំពុងទស្សនា។ចំណូលបានមកពីការលក់សិទ្ធិផ្សព្វផ្សាយតែមួយគត់ប្រមាណជិត១កោតដុល្លារអាមេរិក។ប្រជាជនប្រទេសគេត្រូវទិញសិទ្ធិមើលគ្រប់ៗគ្នាមិនអាចមើលដោយមិនបង់លុយបាននោះទេ។អញ្ចឹងហើយទើបគេលក់សិទ្ធិនេះបានថ្លៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here