គម្រោងស្ថាបនាផ្លូវ៣ខ្សែ ក្នុងស្រុកតំបែរ ត្រូវបានដាក់ដំណើរការដេញថ្លៃមានភាពមិនប្រក្រតី សង្ស័យត្រូវរ៉ូវគ្នា

0
320

ខេត្តត្បូងឃ្មុំៈ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា
ពិធីដាក់សំណើដេញថ្លៃគម្រោងមូលនីធិឃុំ សង្កាត់ ឆ្នាំ២០២១ ចំនួន៣ គម្រោង ដើម្បីដំណើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តត្បូងឃ្មុំ ពិសេសនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានបើកដំណើការដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេចំនួន៣ គម្រោង នៅក្នុងមូលដ្ឋានស្រុកតំបែររួមមានៈ ឃុំ ទឹកជ្រៅ ឃុំត្រពាំងព្រីង និងឃុំគោកស្រុក ។ ការដាក់ដេញថ្លៃគម្រោងអភិវឌ្ឍមូលនីធិឃុំ នេះ ប្រព្រឹត្តទៅ នៅសាលប្រជុំ សាលាស្រុកតំបែរ ។ គេឃើញមានក្រុមហ៊ុនចូលរួមការដេញថ្លៃគម្រោងជាច្រើនផងដែរ តែគ្រាន់តែជាសម្តែងតែប៉ុណ្ណោះ ព្រោះត្រូវបានគេរៀបចំជាស្រេចរួចទៅហើយ ការដេញមិនមានភាព ទូលំទូលាយដូចនាពេលកន្លងមកនោះទេ មានការរឹតបន្តឹងយ៉ាងតឹងរ៉ឹង ដោយគេកំណត់ឲ្យប្រពន្ធផ្សព្វផ្សាយតែ៥ស្ថាប័ណ្ណចូលយកព័ត៌មានតែប៉ុណ្ណោះ ក្រៅពីនោះ មិនត្រូវបាន ឲ្យចូលយកព័ត៌មាននោះទេ ទោះបីគ្រប់អង្គភាពទាំងនោះ មានអាជ្ញាប័ណ្ណពីក្រសួងហើយនោះក៏ដោយ ព្រោះគេខ្លាចបែកធ្លាយអំពើមិនប្រក្រតីនេះ ។

ជាហេតុធ្វើឲ្យរដ្ឋខាតបង់ថវិកាយ៉ាងច្រើន ចំណាយទៅលើទឹកតែរាប់សិបលានរៀលឥតប្រយោជន៍ ដែលជាហេតុធ្វើឲ្យផ្លូវបេតុងអាមេទាំងនោះ ប្រឈមនឹងការបាត់បង់គុណភាពផ្លូវ ហើយទាំងពលរដ្ឋ ទាំងអ្នកសារព័ត៌មាន សំណូមការដេញគួរតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ឲ្យមានទូលំទូលាយនិងពិស្តារ ផង ។
ក្នុងនោះដែរ គេក៏ឃើញ លោកអភិបាលរងស្រុកតំបែរ ក៏បានធ្វើការបញ្ជាក់ថា រាល់ការបើកសំណើដេញថ្លៃលើគម្រោងមូលនីធិឃុំ គឺចាំបាច់ត្រូវគោរពគោលការណ៏អោយបានត្រឹមត្រូវ តាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ.សង្កាត់ ជាធរមាន ដើម្បីធានាតម្លាភាព យុត្តិធម៌ គុណភាព ដែលអាចទទួលយកបានទាំងអស់គ្នា ។
គម្រោងដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេចំនួន៣ គម្រោង មានៈ ឃុំទឹកជ្រៅ សាងសង់ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ៣០០ ម៉ែត្រ ទទឹង៥ ម៉ែត្រ កម្រាស់ ១៥០ មីលីម៉ែត្រ មានតម្លៃប៉ាន់ស្មាន ១៨១,០៥៦,០០០ រៀល ។ ឃុំត្រពាំងព្រីង សាងសង់ផ្លូវបេតុងអាមេ មានប្រវែង ២៥០ ម៉ែត្រ ទទឹង ០៥ ម៉ែត្រ កម្រាស់ ១៥០ មីលីម៉ែត្រ តម្លៃប៉ាន់ស្មាន ១៣២,២៧៤,៦០០ រៀល និងឃុំ គោកស្រុក សាងសង់ផ្លូវបេតុងអាមេ មានតម្លៃប៉ាន់ស្មាន ១០៣,១៨៣,៩០០ រៀល ។


ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងមូលនីធិ ឆ្នាំ ២០២១ នេះ គម្រោងទី ១ ឃុំទឹកជ្រៅ បានទៅលើក្រុមហ៊ុន អ៊ូ លាងហុង ក្នុងតម្លៃទទួលយកបាន ១៧៨,៥០០,០០០ រៀល គម្រោងទី ២ ឃុំត្រពាំងព្រីង បានទៅលើក្រុមហ៊ុន សេង ផេង ក្នុងតម្លៃទទួលយកបាន ១៣០,០០០,០០០ រៀល និងឃុំគោកស្រុក បានទៅលើក្រុមហ៊ុន ជា កក្កដា ក្នុងតម្លៃទទួលយកបាន ៩៩,០០០,០០០ រៀល ។ យើងឃើញថា គម្រោងទាំង៣ មានលក្ខណៈត្រូវរ៉ូវ ឃុបឃិតគ្នា ដេញគ្មានការប្រកួតប្រជែងច្បាស់លាស់ ជាហេតុ ធ្វើឲ្យរដ្ឋខាតថវិការាប់សិបលានរៀល ដោយមានក្រុមហ៊ុនជាជាច្រើន គ្រាន់តែកាន់ប៊ីតសម្ញែងរង់ចាំយកតែទឹកតែតែប៉ុណ្ណោះ ។


ពលរដ្ឋសំណូមពរនាយកស្តីទីទីចាត់ការផែនការវិនិយោគខេត្ត គួរយកគំរូដូចកាល ដេញថ្លៃគម្រោងផ្លូវគ្រួសក្រហមនៅក្នុងឃុំពាមជីលាំងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នោះទើបប្រកបលក្ខណៈបច្ចេកទេស តម្លាភាពត្រឹមត្រូវមានការប្រកួតប្រជែងទៅតាមលក្ខណៈទីផ្សារសេរីច្បាស់លាស់ ដែលតម្លៃប៉ាន់ស្មានទឹកប្រាក់ជិត១៧០លានរៀល ដោយដេញបានទៅក្រុមហ៊ុនឈ្មោះ ក្នុងតម្លៃទឹកប្រាក់៤៨លានរៀលតែប៉ុណ្ណោះ ដូច្នេះរដ្ខត្រូវចំណេញទឹកប្រាក់១២០លានរៀល ។
លោក ស៉ឺង គិរីវណ្ឌី នាយកស្រីទីទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ ធ្លាប់អះអាងម៉ាអេមថា ការដេញថ្លៃបែបនេះអាចទទួលយកជាការបាន ស្របទៅតាមលក្ខណៈបច្ចេកទេស មានតម្លាភាព គាត់មិនចង់បានអ្វីទេ ចង់បានតែបែបនេះគាត់អរហើយ ៕
សាន វិឡែម ២៤.៧.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here