ដំណឹងល្អ ! វ៉ាក់សាំងកូវីដ ជាប្រភេទថ្នាំលេប ដំបូងគេលើលោក ជិតធ្វើតេស្តជោគជ័យហើយ

0
169

ក្រុមហ៊ុនរបស់ប្រទេសអ៊ីស្រាអ៊ែល គ្រោងនឹងក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលចាប់ផ្តើមសាកល្បងវ៉ាក់សាំងជាប្រភេទថ្នាំលេប បង្ការជំងឺកូវីដ-១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន Oravax Medical មានមូលដ្ឋាននៅទីក្រុង ហ្ស៊េរុយសាឡិម បានទទួលភ្លើងខៀវឲ្យចាប់ផ្តើមការសិក្សា ពីក្រុមប្រឹក្សាត្រួតពិនិត្យស្ថាប័ន នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sourasky ក្នុងទីក្រុង តេល អាវីវ។

នាយកប្រតិបត្តិ Oramed លោក Nadav Kidron ថា វ៉ាក់សាំងលេបតាមមាត់ នឹងមានតម្លៃថោក និងកាន់តែងាយស្រួល ហើយមានល្បឿនលឿនក្នុងការផលិតជាងវ៉ាក់សាំង ចាក់។ លើសពីនេះទៅទៀត វាអាចចែកចាយ បានយ៉ាងងាយស្រួលដល់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកស្រាវជ្រាវកំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តដែលមិនទាន់ទទួលវ៉ាក់សាំងចំនួន២៤នាក់ ដើម្បីឲ្យមកលេបថ្នាំនេះ ដោយពាក់កណ្តាលឲ្យលេបថ្នាំ ក្នុងម្នាក់ចំនួន១គ្រាប់ និងពាក់កណ្តាលទៀត ឲ្យលេប២គ្រាប់។ ប្រសិនបើលទ្ធផលបង្ហាញថាជោគជ័យ ការសាកល្បងនឹងបន្តទៅ ដំណាក់កាលចុងក្រោយ។

លោក Kidron និយាយថា “ថ្នាំនេះ មានភាពធន់នឹងវីរុសកូវីដបំប្លែងខ្លួន។ ទោះបីវីរុសឆ្លងផុតខ្សែទីមួយក៏ដោយ យើងនៅមានខ្សែទីពីរ ហើយបើឆ្លងកាត់ខ្សែទីពីរទៀត យើងនៅមានខ្សែទីបី” ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ថ្នាំបង្ការរបស់ក្រុមហ៊ុន Oravax គឺផ្តោតទៅលើប្រូតេអ៊ីនចំនួន ៣ នៅលើវីរុសមិនដូចវ៉ាក់សាំងរបស់ Pfizer-BioNTech និង Moderna ដែលផ្តោតលើប្រូតេអ៊ីនតែមួយនោះទេ។ ដោយសារតែបែបនេះ វាអាចជួយឲ្យថ្នាំកាន់តែមានប្រសិទ្ធភាព ប្រឆាំងនឹងវីរុសបំប្លែងខ្លួន ដែលជារឿយៗមានកំឡាយលើសរសៃរប្រូតេអ៊ីន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here