​សម្តេច​តេ​ជោ ហ៊ុន សែន ទោះ​ដោយ​តម្លៃ​ណាក៏ដោយ​រាជរដ្ឋាភិបាល​ត្រូវតែ​សម្រេច​ឲ្យ​បាន​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​កម្ពុជា​

0
194

ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖​ទោះ​ដោយ​តម្លៃ​ណាក៏ដោយ​រាជរដ្ឋាភិបាល​ត្រូវតែ សម្រេច​ឲ្យ​បាន​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​កម្ពុជា​ដែល​ដល់​អាយុ​ត្រូវ​ចាក់​ហើយ​ដែល​ពេទ្យ​អនុញ្ញាត​ឲ្យ​ចាក់​យើង​នៅ​សង្ឃឹម​ពិភពលោក​ក៏​ដូច​កម្ពុជា​នៅ​សង្ឃឹម​តែ​លើ​ករណី​វ៉ាក់សាំង​នេះ​ប៉ុណ្ណោះ​ហើយ​យើង​ក៏បាន​មើលឃើញ​សញ្ញា​នៃ​ការ​ថមថយ​ចុះ​ជាពិសេស​នៅក្នុង​តំបន់​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ​មានការ​ថយចុះ​នៃ​ការឆ្លង​ហើយ​ក្នុងករណី​ដែលមាន​ការឆ្លង​ក៏មាន​ស្ថាន​ភាពមិន​រុញ​ទៅរក​ជំងឺ​ធ្ងន់ធ្ងរ​ដល់​ការស្លាប់​នោះ​ទេវា​អាច​កាត់បន្ថយ​ការស្លាប់ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​អញ្ជើញ​ទទួល​វ៉ាក់សាំង Astra Zeneca ជំ​នួន​របស់​រដ្ឋាភិបាល និង ប្រជាជន​ជប៉ុន​ដល់​កម្ពុជា​តាម​យន្តការ COVAX នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​យប់​ថ្ងៃទី ២៣ ខែ កក្កដា ២០២១ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យក​ឱកាស​នេះ​បញ្ជាក់​បងប្អូន​ជនរួមជាតិ​នៅ​ទូទាំងប្រទេស​ឲ្យ​បាន​ជ្រាបថា​៖​យុទ្ ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​១៧ ឆ្នាំ​នឹងត្រូវ​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០២១ ។ សម្តេច​នឹង​ទៅធ្វើជា​អធិបតី​នៅ​ការចាក់​វ៉ាក់សាំង​នេះហើយ​នៅ​មន្ទីរ ពេទ្យ​កាល់ម៉ែត​បន្ទាប់​ទៅ​សម្តេច​នឹងធ្វើ​សន្និសីទកាសែត​នៅ​ទីនោះ សម្តេច​នឹង​នាំ​ចៅ​របស់​សម្តេច​ដែលមាន​អាយុ​លើសពី ១២ ឆ្នាំ​ទៅកាន់​ទីនោះ​អាច​នឹងមាន​រួម​ជា មួយ​នឹង​ឯកឧត្តម​លោកជំទាវ​ដែលមាន​កូនចៅ​អាយុ​១២​ឆ្នាំ​ឡើងទៅ​ចូលរួម​ចាក់ ហើយ​បើក​យុទ្ធនាការ​ដោយ​ចាប់ផ្ដើម​ពី​ទីក្រុង​ភ្នំពេញ​ដែលជា​ចំណុច​នៃ​យុទ្ធសាស្ត្រ ផ្កា​រីក​ជា​បន្តទៀត​។

​សម្តេច​បន្តថា​៖​នៅពេល​យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​នៅ​ទីកន្លែង​មួយចំនួន​យើង​អាច​ចាក់​ទាំង​មនុស្ស​ចាស់​ផង​យើង​ចាក់​ទាំង​កូនក្មេង​ផង​ទៅ​ជាមួយគ្នា​យើង​បានគិត​គូរ​ថា​នៅពេលដែល​យើង​កំពុង​ដាក់​ផែន​ការចាក់​វ៉ាក់សាំង​ដែល​យើង​ចាក់​បាន ៦៥,៥៣ ចំនួន​ប្រជាជន​ដែល​ត្រូវ​ចាក់ ១០ លាន​នាក់​យើង​នឹង​ចាក់​បាន​៦២,៥​ភាគ រយ​នៃ​ប្រជាជន​១៦​លាន​នាក់​ហើយ​ប្រសិនជា​យើង​ចាក់​ចំពោះ​កូនក្មេង​អាយុ ១២ ដល់ ១៧ ឆ្នាំ​ដែល​យើង​ប៉ាន់​ស្មានថា​មាន​ប្រមាណ ២​លាន​នាក់​នោះ​ក្នុង​ចំនួន​១២ លាន​នាក់​យើង​មាន​ប្រជាជន​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ៦៥% ប៉ុន្តែ​នៅពេលដែល​យើង​អាច​នឹងមាន​ប្រជាជន​ច្រើនជាង​នេះហើយ​អាច​នឹងមាន​ករណី​ចាក់​ក្នុង​អាយុ ក្រោម​១២​ឆ្នាំ​បន្តទៀត​យើង​គិត​ត្រឹម ១៣ លាន​នាក់​យើង​នឹង​ចាក់​បាន ៨២,២៥ ភាគរយ​នៃ​ចំនួន​ប្រជាជន​អាច​ចាត់ទុក ថា​ជាការ​អាចសាំ​បាន ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្តាំផ្ញើ​ទៅ​មាតាបិតា​អាណា​ព្យ​បាល​នាំ​កូនចៅ​ទៅ​ចាក់​ឲ្យ​បាន​គ្រប់គ្នា​ព្រោះ​វា​គ្មានអ្វី​ចម្លែក​នោះទេ បើ​ប្រៀបធៀប​ទៅនឹង​ទារក និង កុមារ​ដែល​បានទទួល​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ដើម្បី​ការពារ​ជំងឺ​ច្រើន​មុខ​ដែល​គេ​ចាប់ផ្ដើម​ទទួល​វ៉ាក់សាំង​តាំងពី​កើត​។ ដូច្នេះ​សូមកុំ​មានការ​បារម្ភ​វា​គ្មាន​ហានិភ័យ​ណា មួយ​កើតឡើង​សម្រាប់​ការចាក់​វ៉ាក់សាំង​នោះទេ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ឲ្យ​ដឹងថា​នៅក្នុង​ជំនួប​ជាមួយ​លោក​អគ្គរដ្ឋទូត​ជប៉ុន​ក៏បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​បន្ត​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយនឹង​កូ​វីដ​១៩ ព្រមទាំង​កិច្ចប្រតិបត្តិការ​ដទៃទៀត​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​សារជាថ្មី​ម្តងទៀត​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ដែល​បាន​ផ្ដល់នូវសម្ភារៈ បរិក្ខា​និង​មធ្យោបាយ​ដឹកជញ្ជូន​អ្នកជំងឺ​ឲ្យ​កម្ពុជាធ្វើ​ឲ្យ​កម្ពុជា​មានការ​ធូរស្រាល​ក្នុងការ​ដោះស្រាយ​ការ​ចល័ត​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ដែល​តាមរយៈ ឯកឧ​ត្ត​ម​ខ្ញុំ​សុំ​ផ្ញើជូន​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​នូវ​ការ​អរគុណ​ពី​សំណាក់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​។​ខ្ញុំ​សង្ឃឹមថា​វ៉ាក់សាំង​ដែល​នៅសល់​និង​ដឹក​មកដល់​កម្ពុជា​ដើម្បី​យើង​អាច​ប្រើប្រាស់​ក្នុង​យុទ្ធនា​ការដែល​ខ្ញុំ​សង្ឃឹមថា​យើង​អាច​នឹង​បញ្ចប់​យ៉ាងយូរ​នៅក្នុង​ខែតុលា​ដើម្បី​បញ្ចប់​១០​លាន​នាក់​ហើយ​ទៅ​ជាមួយគ្នា​យើង​អាច​នឹង​បន្ថែម​២ លាន​នាក់​ឬ​ច្រើនជាង ២ លាន​នាក់​សម្រាប់​កុមារ​និង​យុវវ័យ​នៅក្នុង​ប្រទេស​របស់​យើង​ដោយឡែក​សម្រាប់​ទីក្រុង​ភ្នំពេញ​ត្រូវ​រៀបចំ​ឱ្យ​រួចរាល់​ដើម្បី​ចេញ ដំណើរ​ចាប់ពី​ថ្ងៃទី ១ ខែសីហា​នេះ​ទៅ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា​យោងទៅលើ​ស្ថិតិ​អ្នក​ដែល​រស់នៅ​បច្ចុប្បន្ន​ក្នុង​ទីក្រុង​ភ្នំពេញ កុមារ​និង​យុវវ័យ​មាន​ត្រឹមតែ​ជាង ១៩ ម៉ឺន​នាក់​តែប៉ុណ្ណោះ ប៉ុន្តែ ដោយ​ទាំង​អ្នក​មក​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​មានកូន​យើង​ត្រូវតែ​ចាក់​ឲ្យ​ពួកគេ​ដែលមាន​ស្ថិតិ​រហូតដល់​ទៅ​២៨ ម៉ឺន នាក់​ប៉ុន្តែ​គណៈកម្មការ​វ៉ាក់សាំង​និង​ផ្ដល់ជូន ២៣ លាន​ដូ​ស​ចាត់​ទៅមុន ។ ខ្ញុំ​សុំ​បញ្ជាក់ថា​កុំថាឡើយ ២៣​លាន​ដូ​ស​ឬ ២៨ លាន​ដូ​ស​សូម្បី​៥០​លាន​ដូ​ស​ក៏​យើង​ត្រូវ​ចាក់ឱ្យ​ទីក្រុង​ភ្នំពេញ​ព្រោះ​ឪពុកម្ដាយ​ធ្វើការ​នៅ​ទី ក្រុងភ្នំពេញ​កូន​អម​ករៀន​ប៉ុន្តែ​វា​ធូរស្រាល​ជាមួយ​ខែត្រ​ឡប់​ទៅវិញ​ទេ​។​ដូច្នេះ​យើង​ត្រូវ​បើក​យុទ្ធនាការ​មួយទៀត​ដើម្បី​ចាក់​បាក់​សាំង​នេះ​ទោះ​ដោយ​តម្លៃ​ណាក៏ដោយ​រដ្ឋាភិបាល​កម្ពុ​ជា​ត្រូវតែ​សម្រេចបាន​នៅ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​កម្ពុជា​ដែល​ដល់​អាយុ​ត្រូវ​ជាក់​ហើយ​ដែល​ពេទ្យ​អនុញ្ញាត​ឲ្យ​ចាក់​យើង​នៅ​សង្ឃឹម​ពិភពលោក​ដូច​កម្ពុជា​នៅ​សង្ឃឹម​តែ​លើ​ករណី​វ៉ាក់សាំង​នេះ​ប៉ុណ្ណោះ​ហើយ​យើង​ក៏បាន​មើលឃើញ​សញ្ញា​នី​កា​ថយចុះ​ជាពិសេស​នៅក្នុង​តំបន់​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ​មានការ​ថមថយ​ចុះ​នៃ​ការឆ្លង​ហើយ​ក្នុងករណី​ដែលមាន​ការឆ្លង​ក៏មាន​ស្ថាន​ភាពមិន​រុញ

​ទៅរក​ជំងឺ​ធ្ងន់ធ្ងរ​ដល់​ការស្លាប់​នោះ​ទេវា​អាច​កាត់បន្ថយ​។​ករណី​ចាក់​វ៉ាក់សាំង​ពីរ​ដូ​ស​ហើយ​នៅតែ​ឆ្លង​នៅតែ​ស្លាប់​មិនមែន​មានតែ​នៅ​កម្ពុជា​ទេ​គឺ​នៅ​អង់គ្លេស​នៅ​អា​មេ​រិច​នៅ​អឺរ៉ុប​គឺ​ក៏មាន​ស្លាប់​ដូចគ្នា​បើទោះបីថា​វ៉ាក់សាំង​ខ្លាំង​ក៏ដោយ​ដូចនេះ​ទទួល​វ៉ាក់សាំង​ហើយ​ឬ​មិនទាន់​ទទួល​វ៉ាក់សាំង​ត្រូវអនុវត្ត​វិធានការ​បី​កុំ​និង ៣​ការពារ​នៅតែ​បន្ត​នេះ​ជា​វិធី​ល្អ​បំផុត​សម្រាប់​យើង ។ សង្ឃឹមថា​ប្រជាពលរដ្ឋ​របស់​យើង​បន្ទាប់ពី​ឪពុក ម្ដាយ ចាក់​គ្មាន​បញ្ហា នាំ​កូន​ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើងទៅ​ចាក់​វ៉ាក់សាំង​ព្រោះ​បើ​នៅផ្ទះ​ចាក់​បានតែ​ប្ដី​ប្រពន្ធ​កូន​បីនាក់​មិនបាន​ចាក់​នោះ​មិនមាន​ភាព​សាំ​នៅ ក្នុងផ្ទះ​ទេ​។​ដូច្នេះ​គោលដៅ​របស់ខ្ញុំ​ចង់​ចាក់​ឲ្យ​បាន​រហូត​ជាង ៨០% អញ្ចឹង​យើង​គិត​នៅក្នុង​ចំនួន​នេះ​បើ​ចាក់ ១២ លាន​នាក់​យើង​មាន​៧៥ ភាគរយ​, បើ​ចាក់​១៣ លាន​នាក់​យើង​មាន​រហូតដល់​៨៤, ២៥% ដូច្នេះ​ពេលនោះ​យើង​នឹងមាន​ភាព​សាំ​ក្នុង​សហ គមន៍​។​នៅសល់តែ​ក្មេង​តូច​ដែល​ក្មេង​តូច​ទាំងនោះ​សុទ្ធតែ​ទទួលបាន​វ៉ា​ក់ សាំង​ចាក់​ការពារ​ជំងឺ ៦ មុខ​នេះ​រួចស្រេច​ទៅហើយ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ទោះបី​តម្លៃ​ណាក៏ដោយ​វ៉ាក់សាំង​ត្រូវតែ​រក​វ៉ាក់សាំង​ដើម្បី ចាក់​ជូន​ប្រជាជន​កម្ពុជា ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here