ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការឆ្លើយតបទៅមនុស្សមួយចំនួនដែលបានធ្វើអត្ថាធិប្យាយ ថាប្រហែលជាមរតកធំបំផុតរបស់ហ៊ុនសែនគឺវ៉ាក់សាំង ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ត្រឡបទៅវិញថាមរតកហ៊ុនសែនមិនមែនមានត្រឹមតែវ៉ាក់សាំងនោះទេ ,មរ តកហ៊ុនសែនបានរំដោះប្រជាជនចេញពីការស្លាប់នៃថ្ងៃ៧ មករា១៩៧៩, មរតកហ៊ុនសែនក៏បានយកប្រជាជនកម្ពុ ជាចេញផុតពីសង្គ្រាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ មរតកហ៊ុនសែនមានច្រើនទៀត… ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបែបនេះនៅក្នុងពិធីអញ្ជើញទទួលវ៉ាក់សាំង Astra Zeneca ជំនួនរបស់រដ្ឋាភិបាល និង ប្រជាជនជប៉ុនដល់កម្ពុជាតាមយន្តការ COVAX នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាយប់ថ្ងៃទី ២៣ ខែ កក្កដា ២០២១ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«មនុស្សមួយចំនួនបានធ្វើអត្ថាធិប្បាយថាប្រហែលជាមរតកធំបំផុតរបស់ហ៊ុនសែនគឺវ៉ាក់សាំង ក៏ប៉ុន្តែខ្ញុំសុំបញ្ជាក់ ត្រឡប់ទៅវិញថាមរតកហ៊ុនសែនមិនមែនមានត្រឹមតែវ៉ាក់សាំងនោះទេ, មរតកហ៊ុនសែនបានយកប្រជាជនចេញពីការស្លាប់នៃថ្ងៃ ៧ មករា ១៩៧៩,មរតកហ៊ុនសែន ក៏បានយកប្រជាជនកម្ពុជាចេញផុតពីសង្គ្រាមនាំមកនូវសន្តិភាពនិងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ,មរតកហ៊ុនសែនមានច្រើនទៀតក៏ប៉ុន្តែខ្ញុំគ្រាន់តែរំលឹក…»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖« ខ្ញុំមិនចង់បានមរតកឬមិនមរតកទេប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺសុខុមាលភាពរបស់ប្រជាជន,ជីវិតរបស់ប្រជាជនត្រូវបាន ធានាហើយជីវិតដំបូងបំផុតមិនមែនសិទ្ធិបញ្ចេញមតិប្រជាធិបតេយ្យនោះទេគឺសិទ្ធិរស់រានមានជីវិតដែលគួរទទួលបានមុនគេ។ដូច្នេះទោះបីអ្នកណាចង់និយាយអ្វីក៏និយាយទៅ…តែច្បាប់កម្ពុជាធ្វើដើម្បីការពារជីវិតមនុស្សអ្នកចង់និយាយពីអ្វីគឺអ្នកនិយាយតាមចិត្តចង់របស់អ្នកទៅប៉ុន្តែអ្វីដែលខ្ញុំបានកំពុងធ្វើគឺការពារជីវិតប្រជាជន កុំឲ្យស្លាប់»។
សម្តេចបានបន្តទៀតថា៖ទោះបីយើខិតខំការពារក៏ប៉ុន្តែយើងមិនអាចឃាត់មនុស្សមិនឲ្យស្លាប់បានទេ រាប់ទាំងខ្លួនខ្ញុំផងដែរដូច្នេះការរៀបចំការមឈូសដែលគេចាត់ ទុកថាជាការប្រមាថ តែខ្ញុំចាត់ទុកថាជាការគោរពរបស់ខ្ញុំចំពោះសាកសពទាំងឡាយដែលបានស្លាប់ដោយកូវីដ ១៩ ។ ខ្ញុំមិនចង់ឃើញប្រជាជនកម្ពុជាណាម្នាក់នៅ ពេលដែលទទួលមរណៈភាពដោយកូវីដ១៩បែរជាត្រូវរុំនឹងកន្ទេលហើយយកទៅកប់ដោយគ្មានក្តាមឈូសឬយកទៅដុតដោយគ្មានក្តាមឈូសនោះទេនេះដែលខ្ញុំចង់ បញ្ជាក់ថាខ្ញុំមិនបានប្រមាថជីវិតប្រជាជនទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថានៅក្នុងសង្គមខ្មែរយើងមនុស្សចាស់ច្រើនណាស់ដែលធ្វើកា្តរមឈូសខ្លួនឯងទុកដើម្បីពេលដែលស្លាប់ទៅមានក្តាមឈូសដូច្នេះ ខ្ញុំមិនមានកំហុសទៅលើបញ្ហាការរៀបចំឱ្យមានកន្លែងបញ្ចុះសាកសពមានបច្ឆាសម្រាប់ដុតនិងមានក្តាមឈូសសម្រាប់សាកសព ។ សម្តេចបន្តថានៅថ្ងៃទី១ សីហា ខាងមុខនឹងពន្យល់ជូនប្រជាពលរដ្ឋកម្ពុជានូវទង្វើរបស់សម្តេចពាក់ព័ន្ធនឹងទីកន្លែងកប់សាកសពទាក់ទងនិងបច្ឆាទាក់ទងនឹងការដាក់ក្តាមឈូសនោះដែរដែលមានអ្នកខ្លះថាទីបំផុតវាសនាចុងក្រោយបានត្រឹមក្តាមឈូកវាជាការគួរដែលត្រូវអរគុណខ្ញុំដែលមានក្តាមឈូសសម្រាប់ផ្ដល់ឲ្យរាប់ទាំងខ្មោចរបស់បងប្អូនអ្នកឯង,តើឯងចង់ឲ្យបងប្អូនឯងស្លាប់ដោយគ្រាន់តែរុំកន្ទេលយកទៅកប់ឬយកទៅដុតនេះជាការគោរពរបស់ខ្ញុំចំពោះសាកសព ៕
ប្រភព : រស្មីកម្ពុជា