នារីជនជាតិថៃ ខេត្តប្រាជួបគីរី អាយុ៣៩ឆ្នាំម្នាក់ បានស្លាប់នៅផ្ទះ បន្ទាប់ពីចាក់វ៉ាក់សាំងSinovacមួយម្ជុល រួចហើយ ទៅចាក់វ៉ាក់សាំងAstrazeneca មួយម្ជុលទៀត កាលពីថ្ងៃចន្ទ កន្លងមក។
នារីនេះមានជំងឹលើសឈាមស្រាប់ ហើយប្តីគាត់ក៏បានចាក់ដូចគ្នា តែមិនថ្វីឡើយ។ ក្រោយពេលចាក់វ៉ាក់សាំងនោះរួច ប្តីបាននាំប្រពន្ធមកផ្ទះ ហើយប្រពន្ធចេះតែទន់ដៃទន់ជើង ងងុយដេក លុះស្អែកឡើងស្លាប់តែម្តង។
ថ្មីៗនេះស្រុកថៃផ្អើ់ល ចាក់វ៉ាក់សាំងពីរផ្សេងគ្នាចូលគ្នា ព្រោះរំពឹងថាវ៉ាក់សាំងSinovacអាចទប់ទល់នឹងវីរុសបំប្លែងថ្មីDeltaបាន រួចក៏ចាក់ទាំងពីរ។
ស្រុកយើង ក៏កំពុងមានដំណឹងអ្នកស្វែងរកចាក់ម្ជុលទីបី ប្រើវ៉ាក់សាំងប្រភេទផ្សេងៗ ដែលគេចង់ដែរ៕