WHO គាំទ្រព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ទោះបីធ្វើឡើងក្នុងអំឡុងពេលកូវីដ ១៩ ក្ដី

0
78

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បានរៀបរាប់កាលពីថ្ងៃពុធថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូគួរតែជាគំរូបង្ហាញដល់ពិភពលោក នូវអ្វីដែលយើងអាចជម្នះបាន ប្រសិនបើមានផែនការ និងវិធានការត្រឹមត្រូវក្នុងការទប់ស្កាត់វីរុសកូវីដ១៩។ ដោយថ្លែងទៅកាន់សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅក្នុងសម័យប្រជុំនៅរដ្ឋធានីជប៉ុន លោក Tedros បាននិយាយថា ពិភពលោកកំពុងត្រូវការព្រឹត្តិការណ៍អូឡាំពិកឥឡូវនេះណាស់ ជាការអបអរនៃក្តីសង្ឃឹមមួយ។លោកបានមានប្រសាសន៍ថា៖«កីឡាអូឡាំពិកនេះផ្ដល់នូវថាមពល ដើម្បីនាំពិភពលោករួមគ្នាបំផុស និងបង្ហាញនូវអ្វីដែលអាចជម្នះបាន»។ លោកបន្ថែមថា៖«សូមឱ្យពន្លឺនៃក្តីសង្ឃឹមចេញពីទឹកដីនេះ បំភ្លឺដល់ពន្លឺថ្ងៃថ្មីមួយ ដែលពិភពលោកមានសុខសុវត្ថិភាពជាងមុន។ វាជាក្តីសង្ឃឹមដ៏ស្មោះត្រង់របស់ខ្ញុំ ដែលខ្ញុំប៉ងឱ្យព្រឹត្តិការណ៍កីឡាតូក្យូនេះ ប្រព្រឹត្តទៅដោយជោគជ័យ»។ មកដល់ពេលនេះ គេរកឃើញករណីវិជ្ជមាន ៦៧ ករណីនៅក្នុងប្រទេស ដែលមកដល់ប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក ទោះបីជាមានវិធានការតឹងរ៉ឹងសម្រាប់ទប់ស្កាត់យ៉ាងណាក្ដី៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here