ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយពីប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីម្សឹលមិញថា«ចាប់តាំងពីខែមេសាមក ទាហានស្រីរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានក្លាយជាផ្នែកមួយនៃសេវាសណ្តាប់ធ្នាប់សន្តិសុខក្នុងប្រទេស ដោយគេបានដាក់ពង្រាយអោយធ្វើជាសន្តិសុខ យាមកាមនៅក្នុងពិធីបុណ្យសាសនាផ្សេងៗ របស់ប្រទេស។
ស្តេចប្រទេសអារ៉ាប់ប៊ីសាអូឌីត បានកំពុងធ្វើកំណែទម្រង់សង្គមនិងសេដ្ឋកិច្ច ជាកិច្ចប្រឹងប្រែងមួយដើម្បីប្រែក្លាយរាជាណាចក្រមូស្លីម អនុរក្សនិយម អោយទៅជាទាន់សម័យនិងទាក់ទាញការបណ្តាក់ទុនពីបរទេស ដើម្បីកុំអោយសេដ្ឋកិច្ចជាតិពឹងផ្អែកតែលើចំណូលពីប្រេងតែមួយ៕