ព្យុះស៊ីមប៉ាកាបានថយឥទ្ធិពលមកនៅត្រឹមកម្រិត ជាសម្ពាធទាបសកម្ម(ACTIVE)លើដីគោកក្បែរឆ្នេរប្រទេសចិននៅព្រឹកថ្ងៃទី២២ខែកក្កដាហើយវានឹងដើរចុះមកក្នុងឈូងសមុទ្រតុងកឹងវិញនៅថ្ងទី២៣កក្កដានេះរួចបង្កើនឥទ្ធិពលទៅជាវិសម្ពាធ(TD)ឬជាកូនព្យុះ(TS)ដើរកាត់លើកោះហៃណាំទៅរកកោះតៃវ៉ាន់ ។ ព្រមពេលជាមួយគ្នានោះភ្លៀងធ្លាក់ក្នុងបរិមាណច្រើន អាចកើតមាននៅតំបន់អាងទន្លេមេគង្គលើនិងក្នុងប្រទេសកម្ពុជា ពិសេសនៅតំបន់មាត់សមុទ្រចាប់ពីថ្ងៃទី២៣ខែកក្កដាទៅ។នេះបើតាមចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹង៕