មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ស្ត្រី ៤២​នាក់ កំពុង​ឈរជើង​នៅតាម​តំបន់ការពារធម្មជាតិ​ទាំង​២០​ខេត្ត ក្នុងប្រទេស​កម្ពុជា​

0
152

ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ក្នុងចំណោម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​ជាង ១២០០​នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ស្ត្រី​ចំនួន ៤២​នាក់ កំពុង​ឈរជើង​នៅតាម​តំបន់ការពារធម្មជាតិ​ទាំង ២០​ខេត្ត ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​បុរស​។​

​ទោះបីជា​ការងារ​ជា​ឧ​ទ្យា​នុ​រក្ស​មានការ​លំបាក និង​ប្រឈម​នឹង​គ្រោះថ្នាក់ ក៏ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​បុរស និង​ស្ត្រី ត្រូវបាន​ដាក់ពង្រាយ​ជាប់​ជាប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ ដើម្បី​បំពេញ​តួនាទី​ជា​ឆ្នាំ​ព្រៃ​ការពារ និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ ដោយបាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។

​ក្រសួងបរិស្ថាន​ពិតជា​មាន​មោទកភាព​ដែល​កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែលមាន​ភាព​អង់អាច​ក្លាហាន មាន​មនសិការ​ជាតិ​ខ្ពស់​ក្នុងការ​ថែរក្សា​ធនធានធម្មជាតិ​ដែល​កម្ពុ​ជាមាន​សម្រាប់​ម​នុស្ស​រាប់​ជំនាន់​ទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here