ជោគជ័យខ្លាំង ! លោក ប្រាយុទ្ធ ចាន់អូចា ឲ្យសិក្សាថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ដើម្បីព្យាបាលអ្នកជំងឺកូវីដ

0
635

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានណែនាំឲ្យអាជ្ញាធរ បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាពីការប្រើប្រាស់ថ្នាំដែលផលិតពីស្មៅប្រមាត់មនុស្ស យកទៅព្យាបាលអ្នកជំងឺ កូវីដ រោគសញ្ញាស្រាល។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsutin ដែលបានជំរុញឲ្យរដ្ឋាភិបាល បង្កើនការប្រើប្រាស់ឱសថបុរាណលើអ្នកជំងឺកូវីដ ដែលមានរោគសញ្ញាស្រាល។ ហើយរឿងនេះផងដែរ បានកើតឡើងចំពេលមានកង្វះខាតវ៉ាក់សាំង ដែលនាំឲ្យមានការរិះគន់ដល់រដ្ឋាភិបាល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណើរបស់លោក បានភ្ជាប់មកជាមួយភ័ស្តុតាងបង្ហាញពីភាពជោគជ័យរបស់នាយកដ្ឋានកែប្រែ ក្នុងការព្យាបាលអ្នកទោសចំនួន ១២,៣៧៦ នាក់ ដែលបានឆ្លងមេរោគកូវីដ ដោយប្រើស្មៅប្រមាត់មនុស្ស។

មុនពេលចេញវេជ្ជបញ្ជាឱសថបុរាណ ដល់អ្នកទោសដែលឆ្លងរោគ លោក Somsak បាននិយាយថា លោកបានសិក្សាព័ត៌មានពីនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ ដែលបានណែនាំឲ្យប្រើឱសថផលិតពីស្មៅប្រមាត់មនុស្ស កម្រិត ១៨០ មីលីក្រាម រយៈពេល ៥ ថ្ងៃជាប់ៗគ្នា លើអ្នកជំងឺដែលមានរោគសញ្ញាស្រាល។ លោកបន្តថា ថ្នាំសរុបចំនួន ៣.១ ពាន់លានគ្រាប់ នឹងត្រូវការសម្រាប់គ្របដណ្ដប់លើជនជាតិថៃទាំងអស់។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ លោក Anutin Charnvirakul ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការនេះ។

គណៈកម្មាធិការនេះ នឹងសម្របសម្រួលការសិក្សាលើសុវត្ថិភាពនិងប្រសិទ្ធភាព របស់ស្មៅប្រមាត់មនុស្ស លើអ្នកជំងឺកូវីដ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ឱសថបុរាណរបស់ថៃផងដែរ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here