យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក មន្ទីរសុខាភិបាលខេត្តបាត់ដំបងនៅមុននេះបន្តិច
លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហើយនៅវេលាម៉ោង ៤:១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ កក្កដា ២០២១។
ដោយសារការវាយប្រហារធ្ងន់ធ្ងរនៃមេរោគកូវីដ១៩ បានធ្វើឲ្យស្ថានភាពរបស់លោកយាយកាន់តែធ្ងន់ធ្ងររហូតក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះគាត់បាន៕