ជម្លោះ​កាន់តែ​ផុង​ជ្រៅ ខណៈ​ប៉ាក​គី​អៅ​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ប្រធាន​បក្ស​របស់​ប្រធានាធិបតី​ឌុយ​ទែត​

0
98

វីរបុរស​ប្រដាល់​មែន​នី ប៉ាក​គី​អៅ ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ប្រធាន​គណបក្ស​នយោបាយ​របស់​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​កក្កដា​។​

​លោក​ឌុយ​ទែតបាន​ចូលរួម​នៅក្នុង​សន្និ​បាតជាតិនៃ​គណបក្ស Partido Demokratiko Pilipino-Laban (PDP-Laban) ទី​ដែល​រដ្ឋមន្ត្រី​ថាមពល​អាល់​ហ្វុន​សូ ឃូ​ស៊ី​ដែល​ជា​មនុស្ស​ជំនិត​​របស់គាត់​នៅក្នុង​គណបក្ស ត្រូវបាន​បោះឆ្នោត​ចូល​ជំនួស​តំណែង​របស់​ព្រឹទ្ធ​សមាជិក​ប៉ាក​គី​អៅ​។​

​នៅក្នុង​សុន្ទរកថា​ដែល​លោក​បាន​អាន​ផ្ទាល់ លោក​ឌុយ​ទែ​តបាន​ព្យាយាម​រក្សាការ​រួបរួមក្នុ​ង​គណបក្ស ខណៈ​រូប​លោក​អំពាវនាវ​ដល់​ប៉ាក​គី​អៅ​និង​អ្នកគាំទ្រ​កុំឱ្យ​ប្រាសចាក​ពី​គោលដៅ​របស់​បក្ស​។​

​លោក​បាន​និយាយថា​”​ខ្ញុំ​សូម​ជំរុញ​ឱ្យ​មន្ត្រី​និង​សមាជិក​សមាជិកា​គណបក្ស​របស់​យើង​ទាំងអស់​ផ្តោត​ការយកចិត្តទុកដាក់​លើ​បេសកកម្ម​របស់​យើង​ក្នុង​ការលើកស្ទួយ​គុណភាព​ជីវភាព​របស់​ប្រជាជន​​លី​ពី​ន​ជាពិសេស​នៅក្នុង​គ្រា​ដែល​ពួកគេ​កំពុង​ជាប់ផុង​ក្នុង​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូវី​ដ​១៩”​។​

​ប៉ុន្តែ​នៅពេល​គាត់​ដកឃ្លា​និយាយ​ក្រៅ​អត្ថបទ​ដែល​បានរៀបចំ គាត់​បាន​ពន្លះ​ប៉ាក​គី​អៅ​និង​ព្រឹទ្ធសមាជិក កូ​កូ ពី​មិន​ថែ​ល ដែល​ជា​កូនប្រុស​របស់​ស្ថាបនិក​ម្នាក់​នៃ​បក្ស PDP-Laban​។​

​លោក​បាន​និយាយថា “​ប៉ាក​គី​អៅ​គ្មាន​ដឹង​ខ្យល់​អ្វី​ទាំងអស់​។ គាត់​ចេះតែធ្វើ​អ្វី​ដែល​គេ​ប្រាប់​ឱ្យ​គាត់​ធ្វើ​ប៉ុណ្ណោះ​” ដោយ​បន្ថែម​ថា លោក​ពី​មិន​ថែ​ល​ជា​អ្នក​នាំអាទិ៍​លើ​រឿងនេះ​។

​លោក​បាន​និយាយថា​លោក​ពី​មិន​ថែ​ល​បាន​រំលោភ​ច្បាប់​គណបក្ស​នៅពេលដែល​លោក​លាឈប់​ពី​តំណែង​ជា​ប្រធាន​បក្ស​កាលពី​ខែ​ធ្នូ​ហើយ​បន្ទាប់មក​ជំនួស​ឱ្យ​ការអំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​ក្នុ​​ណ​បក្ស បែរ​ជា​តែងតាំង​ប៉ាក​គី​អៅ​ធ្វើជា​ប្រធានស្តីទី​។​

​លោក​ឌុយ​ទែតបាន​និយាយថា បក្ស Laban ក្រោម​ការដឹកនាំ​របស់​លោក​ពី​មិន​ថែ​ល និង​ឪពុក​របស់​លោក​ដែល​ជា​ព្រឹទ្ធ​សមាជិក​ស្លាប់​ទៅ​ឈ្មោះ អា​គីណូ ពី​មិន​ថែ​ល បាន​ក្លាយទៅជា “​គណបក្ស​ឪ​-​កូន​” ហើយ​ថា​គាត់​បាន​សង្គ្រោះ​បក្ស​នេះ​ពី​បក្ស​សាច់ញាតិ​មក​ជា​បក្ស​ស្តង់ដារ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១៦ ។​

​លោក​ឌុយ​ទែត​និយាយថា “​ខ្ញុំ​មិន​បាន​ព្យាយាម​ប្រមាថ (​លោក​ពី​មិន​ថែ​ល​) នោះទេ ប៉ុន្តែ​ការពិត​គឺ​ថា​គាត់​នឹង​មិន​ឈ្នះ​នៅក្នុង​ទីក្រុង​កា​ហ្គា​យ៉ាន​ដេ​អូរ៉ូ (​ស្រុក​តំណាងរាស្ត្រ​របស់​គាត់​) នោះឡើយ ទោះបី​គាត់​ឈរឈ្មោះ​ជា​ចៅហ្វាយស្រុក​តូច​ទាប​នៅ​ទីនោះ​ក៏ដោយ​”​។​

​ប៉ាក​គី​អៅ​មិនបាន​ចូលរួម​ការប្រជុំ​របស់​គណបក្ស​ទេ​។ ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៨ ស្ថាប័ន​រូប​នេះ​កំពុង​ស្ថិតនៅ​ទីក្រុង​ឡូ​ស​អែន​ជេ​ឡេស​ដើម្បី​ហ្វឹកហាត់​សម្រាប់​ត្រៀម​ការប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក អេរ៉ូ​ល ស្ពេន ជេ​អា​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here