រំសាយអារម្មណ៍ជាមួយតំបន់ទេសចរណ៍ធម្មជាតិនៃទឹកដីកម្ពុជាជាប់ព្រំដែនវៀតណាម

0
143

ទឹកដីស្រុកកំពង់ត្រាច ខេត្តកំពត ប្រិយមិត្ត និងភ្ញៀវទេសចរភាគច្រើនស្គាល់ និងធ្លាប់បានទៅលេងភាគច្រើនគឺ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ភ្នំកំពង់ត្រាច តែប៉ុណ្ណោះ។ ថ្ងៃនេះសូមណែនាំតំបន់ទេសចរណ៍មួយទៀតក្នុងទឹកដីស្រុកកំពង់ត្រាចនេះគឺ «តំបន់ការពារទេសភាពអន្លង់ព្រីង» ដែលជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី(ល.រ ១៤៤)។

«តំបន់ការពារទេសភាពអន្លង់ព្រីង» ជាតំបន់ការពារបែបធម្មជាតិមួយដែលមាន ២២៧ហិតា និងមានសត្វស្លាប៩០ប្រភេទ ដែលមានវត្តមាននៅទីនេះ។ សត្វអ្វីដែលធ្វើឲ្យតំបន់នេះមានភាពទាក់ទាញកាន់តែខ្លាំងនោះគឺ សត្វក្រៀល ដែលជាប្រភេទសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន។ ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។

ក្រៅពីជាតំបន់ដែលសំបូរទៅដោយសត្វស្លាប ទីនេះក៏ជាតំបន់ដែលមានទេសភាពស្រស់ត្រកាលធម្មជាតិ ដែលសំបូរទៅដោយដើមផ្លុងបៃតងរាប់សឹបហិតា, ភ្នំធម្មជាតិដែលអាចឲ្យភ្ញៀវទេសចរណ៍ជិះទូកលេងកម្សាន្ត, ទស្សនាទេសភាពព្រំដែនកម្ពុជា-វៀតណាមនៃបង្គោលព្រំដែនលេខ៣១១, សម្រាករំសាយអារម្មណ៍រីស៊តបែបស្រុកស្រែ ភ្លក់ម្ហូបអាហារបែបធម្មជាតិក្នុងសហគមន៍ មាន់ដុតដើមផ្លុង ស៊ុបឆ្អឹងជំនីមើលផ្លុង គ្រឿងសមុទ្រក្នុងស្រែធម្មជាតិរបស់ប្រជាសហគមន៍។

ប្រភព : ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here