អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់អ្នកព្យាបាលកូវីដ-១៩នៅតាមផ្ទះ

0
91

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីអោយប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យនិងអាជ្ញាធររបស់យើង ស្ម័ក្រចិត្ត ព្យាបាលតាមផ្ទះកាន់តែច្រើន។បន្ថែមពីនេះ លោកឃួង ស្រេងក៏បានជម្រុញអោយមន្ទីរទេសចរណ៍និងអាជ្ញាធរខណ្ឌបន្តចុះត្រួតពិនិត្យ រិតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើក ទីតាំងម៉ាស្សា KTVនិងកន្លែងសប្បាយភាពផ្សេងៗទៀត។
ការជម្រុញបែបនេះរបស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើងតាមរយះកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញ ការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះតាមរយះVideo Conferenceនាល្ងាច ថ្ងៃទី២០ កក្កដា ២០២១នេះ នៅសាលារាជធានីភ្នំពេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here