មនុស្សសរុប១០នាក់ នៅខេត្តកោះកុង ស្លាប់នៅផ្ទះដោយសារកូវីដ ក្រោយមិនព្រមមកទទួលការព្យាបាល

0
370

កោះកុង ÷ ជាដំណឹងមរណទុក្ខ និងជារឿងដ៏សែនសោកស្តាយមួយផងដែរ ដោយគិតមកទល់និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងខេត្តកោះកុង មានចំនួន២០នាក់ហើយ ដោយក្នុងនោះមានអ្នកជំងឺ១០នាក់បានស្លាប់នៅតាមគេហដ្ឋានរបស់ខ្លួន ដោយមិនបានមកធ្វើការសង្គ្រោះនិងព្យាបាលតាមលក្ខណៈបច្ចេកទេសក្នុងមន្ទីរពេទ្យឡើយ ។

យ៉ាងណាមិញ ជុំវិញរឿងនេះបានធ្វើអោយក្រុមគ្រូពេទ្យ និងអាជ្ញាធរសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង ខណៈពលរដ្ឋមួយចំនួននៅពុំទាន់យល់ច្បាស់អំពីជំងឺកូវីដ-១៩ និងពុំបានយល់ពីការថែទាំ ព្យាបាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងមានការភ័យខ្លាចក្នុងការធ្វើតេស្តស្វែងរកវីរុសកូវីដ ពិសេសនាំគ្នាព្យាយាមលាក់បាំងមិនព្រមយកសាច់ញាតិដែលមានជំងឺទៅព្យាបាល និងលាក់បាំងអ្នកពាក់ព័ន្ធ មិនព្រមអោយទៅសម្រាកព្យាបាលនៅតាមមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យ ។

អាស្រ័យដូចដែលជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានរោគសង្ស័យឫផ្ទុកមេរោគកូវីដ-១៩ មេត្តាអញ្ជេីញទៅទទួលសេវាការព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ នេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here