ឆេះផ្សារសេះស ក្រុងកែប បណ្តាលឱ្យខូចខាតអស់តូប ជាង១២០ ត្រូវបានបំផ្លាញ

0
399

កែប ៖ ផ្សារសេះស មាន ទីតាំងស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ត្រូវបានអគ្គីភ័យ ឆាបឆេះ កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បណ្តាលឱ្យខូចខាតអស់តូប ជាង១២០ ត្រូវបានបំផ្លាញ ។ សមត្ថកិច្ចសន្និដ្ឋានថាជាករណីទុស្សេខ្សែភ្លើង។

តាមសេចក្តីរាយកា រណ៏បានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ខែកក្កដា ពោលគឺក្រោយពីអាជីវករនាំគ្នាបិទ តូបហើយធ្វើដំណើរទៅផ្ទះរៀងខ្លួន ស្រាប់តែមានហេតុការណ៍អគ្គិភ័យឆាបឆេះ ផ្សារសេះសក្រុងកែបយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗ កម្លាំងរបស់ស្នងការដ្ឋានខេត្តកែប សហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងរបស់ស្នងការដ្ឋានខេត្តកំពតចុះអន្តរាគមន៍ជាបន្ទាន់។

សមត្ថកិច្ចបានបន្តថា ការពន្លត់ភ្លើងឆាបឆេះនេះ កម្លាំងចម្រុះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៨គ្រឿងដោយចំណាយទឹកអស់៤០រថយន្តទើបគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយនៅម៉ោង៨យប់។ មន្ត្រីនគរបាលដដែលបានបញ្ជាក់ថា ជាការសន្និដ្ឋានករណីនេះបណ្តាល មកពីទុស្សេចរន្តអគ្គិសនី។ ដោយឡែកទំហំនៃមហន្តរាយនេះមិនទាន់ដឹង នៅឡើយក្រៅតែពីការមើលឃើញជាក់ស្តែង គឺបានខូចខាតអស់ចំនួន១២១តូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here