អាល្លឺម៉ង់៖ ជនរងគ្រោះក្នុងមហន្តរាយទឹកជំនន់ឡើងដល់ ១៥៦នាក់ ម្នាក់ជាខ្មែរ

0
46

ចំនួនជនរងគ្រោះបាត់បង់ជីវិតបង្កឡើងដោយគ្រោះមហន្តរាយទឹកជំនន់ ដែលវាយបោកបក់លើបណ្តាប្រទេស នៅអឺរ៉ុបមួយផ្នែក កាលពីយប់ថ្ងៃពុធ ឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា បានកើនឡើងកាន់តែច្រើន។ ប្រឈមនឹងគ្រោះមហន្តរាយមរណៈមិនធ្លាប់ប្រទះ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប និងលោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរួចពីស្លាប់ និងរងគ្រោះកាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា។ លោកស្រី មែរកិល មានគម្រោងចុះទៅជួបប្រជាពលរដ្ឋនៃភូមិ Schuld ដែលរងគ្រោះដោយទឹកជំនន់ និងការហូរបាក់ដី។ នេះជាគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ ដែលអាល្លឺម៉ង់មិនធ្លាប់ជួបប្រទះពីមុនមកទេ។

គ្រោះទឹកជំនន់ដ៏ធំខ្លាំងជាងគេកាលពី ១០០ ឆ្នាំមុន ក៏មិនខ្លាំងដូចនេះដែរ។ ជាសរុបគិតត្រឹមព្រឹកថ្ងៃអាទិត្យ គ្រោះមហន្តរាយបានផ្តាច់ជីវិតមនុស្ស អស់យ៉ាងហោចណាស់ ១៨៣ នាក់ ក្នុងនោះ ២៧ នាក់ នៅប៊ែលហ្សិក និង ១៥៦ នាក់ នៅប្រទេសអាល្លឺម៉ង់។ នៅអាល្លឺម៉ង់អាចនឹងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ព្រោះនៅមានអ្នក បាត់ខ្លួនជាច្រើនសិបនាក់ទៀត។ ការសង្គ្រោះ និងការស្វែងរកជនបាត់ខ្លួនកំពុងបន្ត។ សូមបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះជាច្រើនសិបនាក់នៅអាល្លឺម៉ង់នោះ មានគ្រួសារខ្លះជាដើមកំណើតខ្មែរ។ គ្រួសារខ្មែរមួយបានបាត់បង់កូនប្រុស អាយុ ១៨ ឆ្នាំ ដែលស្នាក់នៅមជ្ឈមណ្ឌលថែទាំក្មេង។ សាកសពយុវជន នោះ ទើបត្រូវបានប៉ូលិសអាល្លឺម៉ង់រកឃើញនៅ ពីរ ថ្ងៃក្រោយគ្រោះទឹកជំនន់៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here