ថៃបង្ក្រាបបាតុកម្ម ដែលហ៊ានល្មើសចេញមកបរិហារចំណាត់ការមិនល្អរបស់នាយករដ្ឋមន្ត្រី

0
99
Anti-government demonstrators burn mock body bags, representing casualties of the coronavirus disease (COVID-19) outbreak, and a puppet depicting Thai Prime Minister Prayuth Chan-ocha during an anti-government march from Democracy Monument to Government House, in Bangkok, Thailand, July 18, 2021. REUTERS/Chalinee Thirasupa

កាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ត្រូវជាថ្ងៃខួបនៃការផ្ទុះចលនាបាតុកម្មប្រជាធិបតេយ្យ ប៉ូលិសថៃបានធ្វើ ការបង្ក្រាបដោយប្រើគ្រាប់កាំភ្លើងជ័រផង កាណុងបាញ់ទឹកផង ដើម្បីបំបែកហ្វូងបាតុករដែលហ៊ានល្មើសបម្រាមកូវីដ១៩។ បាតុករបានមកប្រមូលផ្តុំគ្នាជាថ្មី ដើម្បីបរិហារចំណាត់ការមិនល្អរបស់លោកនាយករដ្ឋមន្ត្រីទល់នឹងវិបត្តិកូវីដ១៩ និងស្រែកទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ល្មើលបម្រាមដែលហាមឃាត់មិនឱ្យមានការផ្តុំគ្នា លើសពី ៥ នាក់ បាតុករថៃបាននាំគ្នាចងរមូរក្រណាត់ដូចរុំខ្មោចលាបពណ៌ក្រហមដូចឈាម ដាក់គរនៅផ្លូវបំបែកនៃវិមានប្រជាធិបតេយ្យ មុននឹងដង្ហែក្បួនសំដៅទៅវិមានរដ្ឋាភិបាល។ សម្រាប់ក្រុមបាតុករ បើពួកគេបន្តនៅផ្ទះស្ងៀម ពួកគេនឹងត្រូវស្លាប់ ដោយជំងឺកូវីដ១៩។

ហេតុដូច្នេះហើយបានជាពួកគេត្រូវតែចេញធ្វើបាតុកម្ម ដើម្បីទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងដោយគ្មានលក្ខខណ្ឌ កាត់បន្ថយកញ្ចប់ថវិកាចំណាយរបស់រាជវាំង និងរបស់យោធា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ និងស្វែងរកវ៉ាក់សាំងប្រភេទ ARN messager (Pfizer/BioNTech ឬModerna) ដល់ប្រជាពលរដ្ឋ។ប៉ុន្តែក្បួនបាតុកម្ម ត្រូវរងការបង្ក្រាបស្ទាក់ខ្ទប់ដោយឡានបាញ់ទឹក ហើយត្រូវបង្ខំចិត្តដកថយវិញ។ បាតុកម្ម ដែលមានស្ទើរជារៀងរាល់សប្តាហ៍ គិតចាប់ពីចលនាប្រជាធិបតេយ្យនិស្សិត បានផ្ទុះឡើងជាទ្រង់ទ្រាយធំ កាលពីខែកក្កដា ឆ្នាំ២០២០ ទាមទារឱ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងរបបរាជានិយម ឱ្យបានស៊ីជម្រៅ។ តែចំណាត់ការមិនល្អរបស់រដ្ឋាភិបាល នៅចំពោះមុខវិបត្តិកូវីដ១៩ បាននិងកំពុងក្លាយជាគោលដៅវាយប្រហារថ្មីរបស់បាតុករ។ សូមបញ្ជាក់ថា ពេលនេះ ថៃកំពុងប្រឈមនឹងការរាតត្បាតខ្លាំង ជាងពេលណាទាំងអស់ មន្ទីរពេទ្យចាល់ណែន ចំនួនអ្នកឆ្លងថ្មីបានបំបែកកំណត់ត្រាចាស់ ជារៀងរាល់ថ្ងៃ ដោយសរុបអ្នកមានវិជ្ជមាន កូវីដ១៩ ជាង ៤០ម៉ឺននាក់ ក្នុងនោះជាង ១១០០នាក់ នៅមួយថ្ងៃអាទិត្យ ទី១៨ ខែកក្កដាម្សិលមិញ និង អ្នកស្លាប់ ៣៣៤១នាក់ (១៤១នាក់ ក្នុងថ្ងៃសៅរ៍ ទី១៧ ខែកក្កដា)៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here