យោងតាមកាសែត Mundo Deportivo បានអោយដឹងថាគណៈគ្រប់គ្រងបាល់ទាត់ពិភពលោកកំពុងស្វែងរកវិធីដើម្បីធ្វើឱ្យការប្រកួតកាន់តែប្រសើរឡើង និងកំពុងសាកល្បងនូវច្បាប់ផ្សេងៗគ្នានៅក្នុងការប្រកួតពានកម្រិតយុវជន Future of Football Cup ។
ក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ (U-19) មកពីក្លិប PSV, AZ Alkmaar, RB Leipzig និង Club Brugge សុទ្ធតែបានចូលរួមក្នុងការសាកល្បងនេះដែលមានបទប្បញ្ញ.ត្តិសំខាន់ៗចំនួន ៥ ។
១. លេង ២ វគ្គដដែល ដោយមួយវគ្គមានត្រឹមតែ ៣០នាទីតែប៉ុណ្ណោះ
២. នាទី លេង ត្រូវ ឈប់ ពេល ណាបាល់គ្មានសកម្មភាពលេង
៣. ប្ដូរកីឡាករ គ្មានកំណត់
៤. ពេលបាល់ ចេញ ក្រៅ ត្រូវទាត់ ចូល ដោយ ជើង ហើយ លែង បោះ ឬ គប់ ដោយ ដៃ ទៀត ហើយ
៥. កីឡាករ ទទួលបាន កាតលឿងត្រូវ ពិន័យមិនឲ្យ ចូលលេង រយ:ពេល ៥ នាទី