លោកArmin Laschetបេក្ខជនឈានមុខអធិការបតីនៃប្រទេសអាល្លឺម៉ង់ គឺជាអ្នក ត្រូវបន្តតំណែងអ្នកស្រីអធិការបតីAngela Merkelពោលគឺជាមេដឹកនាំបន្ទាប់ បានផ្ទុះសំណើច នៅពេលគាត់និងគណៈប្រតិភូឈរនៅពីក្រោយលោកប្រធានាធិបតីអាឡឹម៉ង់Frank-Walter Steinmeier ថ្លែងសុន្ទរកថាទៅកាន់អ្នកកាសែត ក្រោយពីដើរពិនិត្យមើលមហន្តរាយ នៃទឹកជំនន់។
លោកArmin Laschetបច្ចុប្បន្នជាអភិបាលរដ្ឋNorth Rhineដែលជារដ្ឋកំពុងរងគ្រោះទឹកជំនន់ផងដែរ បានថ្លែងសុំទោសជាសាធារណៈវិញចំពោះកាយវិការនោះ៕