កំលាំងចំរុះឃាត់ខ្លួនរថយន្តមួយគ្រឿងលួចដឹកសាច់ជ្រូក ប្រហិតចម្រុះ ចំនួន៤តោនចូលមកពីប្រទេសថៃ

0
337

សាច់ជ្រូកកាប់ ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោនិងប្រហិតចម្រុះសរុបចំនួន៤តោនដឹកតាមរថយន្ត១គ្រឿងនាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវកំលាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វឃាត់បាន នៅវេលាម៉ោង៩ និង៤១នាទីព្រឹក ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម តាន់ ផាន់ណារ៉ាបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា៖រថយន្ត ម៉ាកISUZUពណ៌សពាក់ស្លាកលេខTHAILAND 81-9741 ពេលកំលាំងឆែកឆេរក្នុងរថយន្តរកឃើញសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោនិងប្រហិតចម្រុះចំនួន៤តោន នាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានដឹកជញ្ជូនលើសពីចំនួនដែលបានស្នើសុំនៅក្នុងលិខិតអនុញ្ញាត។
ឯកឧត្តមតាន់ ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here