មន្ទីរពេទ្យខេត្តកោះកុង ជួយសម្រាកកូនជូនស្រ្តីវិជ្ជមានកូវីដ-១៩ ចំនួន១០ករណី

0
128

ជាង១ខែមកនេះ ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកោះកុងដែលធ្វើការជួរមុខបានជួយសង្រ្គោះ និងសម្រាកស្រ្តីដែលកើតជំងឺកូវីដ-១៩ បាន១០ករណី បើគិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង មានប្រសាសន៍ថា ក្រុមគ្រូពេទ្យនៅតែបេ្តជ្ញាខ្ពស់ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចយ៉ាងខ្លាំងក្លា ទាំងសេវាសម្រាកកូនជូនពលរដ្ឋ និងព្យាបាលជំងឺកូវីដ-១៩ ឥតរារែក ទោះបីដឹងថាជាការងារប្រឈមមុខខ្ពស់នឹងការឆ្លងពីជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏គ្រូពេទ្យអនុវត្តការងារប្រកប​ដោយការទទួលខុសត្រូវខ្ពស់ចំពោះមុខមិនខ្លាចរអា។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន អះអាងថា រាល់អ្នកជំងឺដែលបានសម្រាលកូនរួចរាល់ហើយពុំមានអាការៈធ្ងន់ធ្ងរអ្វីទេក្រោយសម្រាករយៈពេល៤៨ម៉ោង គឺមានសុខភាពមាំមួនល្អ។ លុះដល់៧២ម៉ោងក្រុមគ្រូពេទ្យបន្តបញ្ចូនស្រ្តី និងកូនទៅអគារព្យាបាលកូវីដ-១៩ កម្រិតស្រាល ដូច្នេះគ្រូពេទ្យមិនទាន់បានធ្វើតេស្តសុខភាពទារកថាមានផ្ទុកកូវីដដែរឬទេ ដោយប្រគល់ភារកិច្ចគ្រូពេទ្យនៅមណ្ឌលព្យាបាលកម្រិតស្រាលស្រាវជ្រាវអាការៈបន្ត។
លោកប្រធានមន្ទីរពេទ្យ បន្ថែមថា ក្នុងចំណោមស្រ្តីដែលបានសម្រាលកូននៅមន្ទីរពេទ្យទាំង១០នាក់កន្លងទៅ គឺមានស្រ្តីម្នាក់ត្រូវបានសម្រាលដោយវះកាត់។ បញ្ហាបើករណីអាការៈឈឺធ្ងន់ធ្ងរ ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែកក្កដា មានស្រ្តីរលាកផ្លូវដង្ហើម និងទារកម្នាក់ឈ្លក់ទឹកភ្លោះ រស់នៅភូមិ៤ សង្កាត់ដងទង់ ទើបរក្សាទុកនៅមន្ទីរពេទ្យតាមពិនិត្យព្យាបាលបន្ថែម ហើយព្យាបាលមានអាការៈល្អប្រសើរនឹងបញ្ចូនទៅមណ្ឌលព្យាបាលកម្រិតស្រាលនានាដូចជាវិទ្យាល័យកោះកុង និងវិទ្យាល័យចាំយាមជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here