អ្នកជំនាញ​ចាប់​ពស់​ម្នាក់​អួត​ថា​ស៊ាំ​នឹង​ពិសពស់​គ្រប់​ប្រភេទ បាន​ស្លាប់​ហើយ ក្រោយ​ព្យាយាម​ថើប​ពស់វែក​

0
447

អ្នកជំនាញ​ចាប់​ពស់​ម្នាក់ ដែល​អះអាង​ថា​ស៊ាំ​នឹង​ពិសពស់​គ្រប់​ប្រភេទ ត្រូវបាន​ពស់វែក​ចឹក​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​កក្កដា បន្ទាប់ពី​គាត់​ព្យាយាម​ថើប​វា​។​

​លោក បឺ​ណា​ដូ អាល់​វើ​រ៉េស អាយុ ៦២ ឆ្នាំ​ត្រូវបាន​ពស់វែក​ហ្វីលីពីន​ខាងជើង​ចឹក​ស្លាប់​នៅ​ខេត្ត​ផាន​ហ្គា​ស៊ីណាន ខណៈ​អ្នកជិតខាង​ដ៏​ភ័យរន្ធត់​របស់​គាត់​បាន​ត្រឹម​ឈរ​មើល​។​

​គាត់​បាន​ចាប់​ពស់វែក​នេះ​នៅ​ទីក្រុង​ម៉ាន​ហ្គាល​ដាន់​កាលពី​ថ្ងៃទី ៩ ខែកក្កដា ហើយ​បាន​អះអាងថា​បាន​ផ្សាំង​ពស់​នេះ​រួច​ហើយ​។​ប៉ុន្តែ​នៅពេល​គាត់​អួត​ពស់​នេះ​ដល់​អ្នក​ឈរ​មើល លោក​អាល់​វើ​រ៉េ​សបាន​​កាន់​ពស់វែក​កៀក​នឹង​បបូរមាត់​របស់គាត់​ដោយ​ធ្វើ​ពុត​ជា​ថើប​។​

​ពស់​នោះ​ស្រាប់តែ​ចឹក​អណ្តាត​របស់​គាត់​បណ្តាល​ឱ្យ​គាត់​ដួល​ស្រែក​ទាំង​ឈឺចាប់​បំផុត​។​

​ប៉ូលិស​និង​គ្រូពេទ្យ​បាន​ប្រញាប់ប្រញាល់​ជួយសង្គ្រោះ​អ្នកជំនាញ​ចាប់​ពស់​រូបនេះ ប៉ុន្តែ​និយាយថា​គាត់​លែង​ដឹង​ខ្លួន​ទៅហើយ នៅ​ពេល​ពួកគេ​ទៅដល់​។​

​គាត់​ត្រូវបាន​ប្រកាស​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ហើយ​គ្រូពេទ្យ​បាន​និយាយថា​រាងកាយ​របស់​គាត់​បាន​រឹង​រួច​ទៅ​ហើយ​ពី​ផល​ប៉ះពាល់​នៃ​ពិស​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here