សំបុក​សត្វ​ក្រៀល​ទីមួយ​ត្រូវបាន​រកឃើញ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំ​២០២១

0
41

ភ្នំពេញៈ អ្នក​អភិរក្ស​បាន​អះអាងថា ក្នុង​រដូវ​កាល​ពង​កូន ឆ្នាំ​២០២១​នេះ សំបុក​សត្វ​ក្រៀល​ទីមួយ​ត្រូវបាន​រកឃើញ​ដោយ​ក្រុមការងារ សិក្សា​ជីវចម្រុះ​នៃ​អង្គការ​BirdLife​នា​ដែនជម្រកសត្វព្រៃ​លំផាត់​កាលពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០២១ ដោយមាន​ស៊ុត​ចំនួន ០២​។

​ប្រភព​ដដែល​បាន​អះអាងថា នេះ​ជា​សំបុក​ទី​ពីរ​ដែល​បាន​រកឃើញ​ក្នុង​ដែន​ជម្រក សត្វព្រៃ​លំផាត់​ក្នុង​រយ​:​ពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​សំបុក​ទី​១ ត្រូវបាន​រកឃើញ កាលពី​ឆ្នាំ ២០១៩ ហើយ​ទទួល​បរាជ័យ​ដោយសារ​ការ​មានការ​ចូល​លួច​ស៊ុត​ពី សំបុក​។ ក្រោយពី​បាន​រកឃើញ​បុគ្គលិក​ទីវាល​របស់​យើង​បានធ្វើ​ការអង្កេត​តាម ដាន​ជាប្រចាំ​និង​សំរេចចិត្ត​ជួល​សមាជិក​សហគមន៍​ធ្វើការ​យាម​សំបុក​ប៉ុន្តែ​គួរអោយ​សោកស្តាយ​ថ្ងៃ​ដែល​សហគមន៍​ចាប់ផ្តើម​យាម​សំបុក​ក្រៀល​នេះ​ត្រូវ​ក៏ត្រូវ​បាន​បរាជ័យ ដោយមាន​ឃើញ​បំណែក​សំបក​ពង និង​សំបុក​ស្ថិតក្នុង​សភាព​បំផ្លាញ​។ តាម​ការ ពិនិត្យ​ទៅលើ​ស្ថានភាព​សំបុក និង​បរិវេន​ជុំវិញ ក្រុមការងារ​បាន​សន្និដ្ឋាន​ថា សំបុក​ក្រៀល​នេះ​បរាជ័យ​ដោយសារ​សត្វ​ជ្រូកព្រៃ​ចូល​ស៊ី​ពង ដោយសារ​ឃើញ មាន​ដាន​ជ្រូក​ឈ្មូ​ស​នៅក្បែរ​សំបុក​។​

​វាលស្មៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​គឺជា​ទីជម្រក​ពង​កូន​យ៉ាងសំខាន់​របស់​សត្វ​ក្រៀល ក៏ប៉ុន្តែ​ក៏​ជាទី​តាំង​ដែលមាន​ហានិភ័យ​ខ្ពស់​អាស្រ័យ​ដោយ​ការ កើនឡើង នូវ​កត្តា​រំខាន​។ អង្គការ​BirdLife​និង​ឧ​ទ្យា​នុ​រក្ស​នៃ​ដែន​ជម្រក​សត្វ ព្រៃ​លំផាត់​នៃ មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​និង​មន្ទីរ​បរិស្ថាន​មណ្ឌលគិរី​កំពុង​ប្រឹងប្រែង​ការពារ​ទីជម្រក​ទាំងនេះ​យ៉ាងសកម្ម​សូម​ចូលរួម​ការពារ​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈានទៅ​ផុត ពូជ​របស់​យើងទាំងអស់គ្នា​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here