នៅលើគណនីហ្វេបុករបស់អ្នកនាង ខ្ញុងដែលជាតារាកំប្លែងដ៏ល្បីប្រចាំស្ថានីយន៍ទូរទស្សន៍CTNបានបង្ហោះសារថា៖ “បើខ្ញុំឈប់ពីសិល្បះ តើបងប្អូននៅគាំទ្រ និងស្រឡាញ់ខ្ញុំអត់?”។
“តាមពិតទៅ ខ្ញុំមិនមែនលាឈប់ពីសិល្បះទេ តែខ្ញុំបំណង គឺលាឈប់ពី CTN, ខ្ញុំធ្វើការទីនេះរយៈពេល១២ ឆ្នាំហើយ, អ៊ីចឹងបងប្អូនខ្លះឆ្ងល់ថាហេតុអ្វីបានដកខ្លួនចេញពីកុងត្រា,
សម្រាប់ខ្ញុំ គឺអត់មានបំណងចង់ទៅណាទេ ខ្ញុំអត់បោះបង់ចោលសិល្បះទេ ខ្ញុំស្រឡាញ់ណាស់ ខ្ញុំតស៊ូតាំងពីអូនពីងនៅបីទទឹង រហូតដល់កូនខ្ញុំបាន១០ឆ្នាំ ជាងហើយ…”។
“តាំងពីខ្ញុំចាប់ផ្តើមទម្ងន់កូនខ្ញុំក្រោយនេះមក គឺខ្ញុំត្រូវមានភារកិច្ចខ្លាំងបំផុត ថែរក្សាកូនខ្ញុំ, អ៊ីចឹងការដែលបើកប្រាក់ខែពី CTN ខ្ញុំរអៀសខ្លួនណាស់ ទំាងដែលខ្ញុំធ្វើការអត់ បានដិតដល់ ស៊ីប្រាក់ខែរបស់ CTN ប៉ុន្តែថ្ងៃខ្លះខ្ញុំអត់សូវបានទៅលេងឲ្យ CTN ទេ អ៊ីចឹងខ្ញុំមានការរអៀសខ្លួន ទើបខ្ញុំសុំពុក វ៊ិចទ័រ សុំបញ្ឈប់កុងត្រារបស់ខ្ញុំពី CTN តែបើហៅខ្ញុំទៅថតគ្រប់កម្មវិធី របស់ CTN ខ្ញុំនៅតែទៅ…”។
អ្នកនាង ខ្ញុង និយាយទំាងអួលដើម.ក បន្ថែមថា “បើសិនខ្ញុំធូរធារ ខ្ញុំស្រួល ខ្ញុំអត់លក់ប្រហុ លក់ផ្អក ដែលចំណេញតិចហ្នឹងទេ,
ប៉ុន្តែចង់និយាយថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង បងប្អូនអត់អាច មើលមកខ្ញុំភ្នែកទទេ ទេ ខ្ញុំប្រឹងណាស់រាល់ថ្ងៃ ខំណាស់…ខ្ញុំគ្មានថ្ងៃបោះបង់ចោលសិល្បះដាច់ខាត ព្រោះ
សិល្បះជាបេះដូង សិល្បះជាជីវិត សិល្បះជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំនៅពេលនេះ កាលដែលខ្ញុំប្រកាសចង់ឈប់ពីសិល្បះព្រោះខ្ញុំមានអារម្មណ៍ខ្មាសអៀន ដែលធ្វើការឲ្យស្ថាប័នមួយ មិនបានល្អហើយ បើកលុយគាត់រាល់ខែ, ហើយមានអារម្មណ៍តូចចិត្ត ធ្វើឲ្យពុកពិបាក ពុក វ៊ិចទ័រ ត្រូវដោះស្រាយ គ្រប់បញ្ហា ពេលខ្ញុំអត់ទៅលេងកម្មវិធីរាត្រីកម្សាន្ត ពុកពិបាកណាស់ ត្រូវដោះស្រាយ ផ្លាស់ប្តូរតួ ផ្លាស់ប្តូរលុយ…”។ សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖