លំផាត់​ទីកន្លែង​ដែលមាន​ទេសភាព​ដ៏​ប្រពៃ​មួយ

0
73

​ភ្នំពេញៈ ដូចគ្នា​នឹង​តំបន់​អភិរក្ស​និង​ការពារ​រ​សត្វព្រៃ​មួយចំនួន ដែល​មាននៅ​កម្ពុជា លំ​ផាត ត្រូវបាន​គេ​ដឹងថា គឺជា​តំបន់​មួយ ដែលមាន​សក្តានុពល សម្រាប់​វិស័យ​ទេសចរណ៍ ប៉ុន្តែ​ការធ្វើ​កម្មវិធី​អភិ​វ​ឌ្ឈ​ន៍​ទេសចរណ៍​នៅ​ទីនោះ គឺ​ទាមទារ​នូវ​គម្រោង​មួយ​ច្បាស់លាស់​ពីព្រោះ​ទីនោះ គឺជា​ដែនជម្រកសត្វព្រៃ ដែលមាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ ហើយ​ប្រសិនបើ​ការ​អភិ​វ​ឌ្ឈ​ន៍​នោះ​ខ្វះ ការសិក្សា​ឫ​ដំណើការ​ទៅ​មិន​ជោគជ័យ វា​នាំ​ឲ្យ​បំផ្លាញ​ធនធាន ធម្មជាតិ​ដ៏​កម្រ ជាច្រើន ។

​លំផាត់​មាន​ផ្ទៃក្រឡា​ប្រមាណ​ជា ២.៥១៤ គីឡូម៉ែត្រ​ការ៉េ នៅ​ភាគ​ឥ​សាន្ត​នៃ​ប្រទេស ។ ទីនោះ ត្រូវបាន​ចាត់ទុកថា ជា​តំបន់​ការពារ​តាំងតែ​ពី​ឆ្នាំ ១៩៩៣ មក​ម្លេះ ។ ទៅនោះ គឺជា​ព្រៃ​ដែល​ស្ថិតនៅ​ខេត្ត​រតនគីរី មណ្ឌល​គី​រី និង ក្រចេះ ។

​ទីនោះ​គឺជា​ដែន​ជម្រក​សត្វ​កម្រ​ជាច្រើន​ប្រភេទ ដោយ​រួមទាំង​ពពួកសត្វ​ក្ងោក ខ្លា ក្តាន់ ខ្លាឃ្មុំ សត្វ​បក្សី​ជាច្រើន រួមទាំង​សត្វ​ក្រៀល ត្មាត សត្វ​ក្ងរ ។​ល​៕​

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here