ចូលរួមសោកស្តាយ! នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទួលសង្កែទី២ ម្នាក់ ទទួលមរណភាពដោយសារកូវីដ
លោកអនុសេនីយ៍ឯក ជា សុគន្ធ បានទទួលមរណភាព កាលពីវេលាម៉ោង ២ និង ៥០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ-១៩ ។
ជាការសោកស្តាយបំផុតមួយដែលកម្ពុជាបានបាត់បង់ លោក ជា សុគន្ធ ជាមន្ត្រីនគរបាលជាតិមួយរូប ដែលប្រកបទៅដោយសមត្ថភាព និង បទពិសោធ នៅក្នុងការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕
នៅល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ នេះ តាមរយៈផេកហ្វេសប៊ុករបស់ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានបង្ហោះសារចូលរួមរំលែកទុកុ្ខយ៉ាងក្រៀមក្រំ ចំពោះលោកអនុសេនីយ៍ឯក ជា សុគន្ធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី ២ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ។