ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងច្បាស់ហើយថា នាពេលថ្មីៗកន្លងមកនេះ អំពីរឿងរ៉ាវរវាងស្រីស្អាតលក់ឡេ Love Riya និងប្រូសូនី ដែលមានចំណងស្នេហ៍ជាមួយគ្នាយ៉ាងស្អិតរមួតដូចសម្រោចនឹងស្ករ ហើយក៏ក្លាយជាជម្លោះបែកផ្សេង រហូតធ្វើឲ្យប្រូសូនី សម្រេចចិត្តទៅសាងផ្នួសថែមទៀតផង។
ជាក់ស្តែបន្ទាប់ពីបួសរយៈពេលខ្លី៧ថ្ងៃរួចមក ពេលនេះអន្ទិត សូនី បានលាចាកសិក្ខាបទវិញហើយ ពោលគឺតាមវីដេអូឃ្លីបមួយកាលពីម្សិលមិញនេះ អន្ទិត សូនី បានបង្ហាញខ្លួនជាគ្រហមស្ថធម្មតាដូចសព្វមួយដង។
សូមជម្រាបថា ក្នុងកំឡុងពេលដែលអន្ទិត សូនី ទៅសាងផ្នួសជាសង្ឃនោះដែរ ស្រីស្អាតល្បីព្រោះលក់ឡេ Love Riya ដែលជាគូស្នេហ៍បានទម្លាយមូលហេតុតាមការឡាយថា សង្ឃ សូនី ទៅបួសព្រោះជាប់សម្បថ និងដើម្បីលាមាត់លាករ ដែលបានស្បថមុនពេលតាមស្នេហ៍ខ្លួន ហើយសច្ចារថាបើតាមស្រលាញ់ខ្លួនបាននឹងទៅបួស ។ ប៉ុន្តែរឿងនេះក៏ត្រូវបានអន្ទិត សូនី បញ្ជាក់ថា ខ្លួនបួសដើម្បីសូមខមាទោសពីអ្នកម្តាយអ្នកមានគុណ និងប្អូនទាំងអស់គ្នា ដែលពីមុនមកខ្លួនធ្លាប់ធ្វើខុសទៅលើពួកគាត់អត់ស្តាប់ដំបូន្មានពួកគាត់តែប៉ុណ្ណោះ ៕