លោកស្រី គង់ មាលា និងស្ត្រីជាច្រើនរូបផ្សេងទៀត បន្តប្តឹងលោករ័ត្ន សណ្តាប់ ទៅតុលាការ ក្រោយតុលាការដោះលែងនៅក្រៅឃុំ

0
107

ស្រី្តមួយចំនួន ដែលអះអាងថា ត្រូវបានលោក រ័ត្ន សណ្តាប់បៀតបៀន បានគាំទ្រចំពោះពាក្យបណ្តឹងរបស់លោកស្រី គង់ មាលា ពីបទរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ ។ ក្នុងនោះស្រ្តីដែលចាត់ទុកជាស្រ្តីរងគ្រោះទាំងនោះបានរួមមតិគ្នា ដើម្បីកសាងពាក្យបណ្តឹងទៅតុលាក្នុងគោលបំណងស្វែងរកយុត្តិធម៌ចំពោះខ្លួន។ ការចេញមុខបន្តប្តឹងជាថ្មីនេះ គឺបន្ទាប់ ពីលោក រ័ត្ន សណ្តាប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ ចេញដីការបង្គាប់ឱ្យដោះលែងវិញ កាលពីព្រលប់ថ្ងៃទី១៤ ខែកក្កដា ក្រោយពីធ្វើការឃាត់ខ្លួនរយ:ពេល២យប់។ ប៉ុន្តែរូបលោកត្រូវតុលា ការដាក់ឱ្យនៅក្រោមការត្រួតពិនិត្យ ពីសមត្ថកិច្ចពីបទរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណ:។ តែទោះជាយ៉ាណាក្តី រ័ត្ន សណ្តាប់ កំពុងរងការចោទប្រកាន់ផ្ទួនៗពីសំណា ក់ស្រី្តមួយចំនួន ដែលបានចោទលោក ថាបានផ្ញើសារ  អេឡិចត្រូនិចទៅកាន់ពួកគេ កាលពីពេលកន្លង ជាច្រើនលើកច្រើនសារ ក្នុងន័យលួងលោមផ្អែមល្ហែម និងមានការចំអកមើលងាយ មើលស្រាលចំពោះស្រ្តីដែលមានឋានៈក្នុងសង្គម និង ស្រ្តីជាអ្នកជំនួញជាដើម។  

ទោះយ៉ាងណាយើងមិនអាចសុំការបំភ្លឺណាមួយពីលោកបណ្ឌិត រ័ត្ន សណ្តាប់ ជុំវិញបន្តឹងនេះនៅឡើយទេ។ 

គួរបញ្ជាក់ថា ទណ្ឌិត រ័ត្ន សណ្តាប់ ត្រូវបានសមត្ថកិច្ចនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្តឹងរបស់លោកស្រី គង់ មាលា ជាពាណិជ្ចករដ៏ល្បីម្នាក់ ពីបទរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណ:៕

LEAVE A REPLY

Please enter your comment!
Please enter your name here