អត្តពលិកហែលទឹកចូលជួបសំណោះសំណាលជាមួយថ្នាក់ដឹកក្លិបមុនចេញចូលរួមកីឡាអូឡាំពិកនៅជប៉ុន

0
47

ភ្នំពេញ៖នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមកីឡាករ-កីឡាការិនី និងគ្រូបង្វឹកហែលទឹកទទួលបានអនុញ្ញាតពីលោក លោក ហឿន សំនៀង លោក រស់ វណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្លឹបកីឡាហែលទឹក សាធារណការ និងដឹកជញ្ជូន ដើម្បីជួបសំណេះសំណាលមុនចេញទៅព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅប្រទេសជប៉ុន នាពេលខាងមុខ។
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជានាពេលព្រឹកថ្ងៃអង្គារ ទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣៥ នាទី ព្រឹក ដើម្បី ឆ្ពោះ ទៅ កាន់ ប្រទេស ជប៉ុន ដោយសារព្រឹត្តិការណ៍ កីឡា អូឡាំពិក នៅក្នុង ទីក្រុង តូក្យូ ប្រទេស ជប៉ុន ដែលនឹងចាប់ ផ្ដើម ការប្រកួត ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ ថ្ងៃ ទី ០១ ខែសីហា ឆ្នាំ ២០២១ខាងមុខ នេះ ។
លោក ហែម គីរី បន្តថា ចំណែកសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនអត្តពលិកហែលទឹក២រូប គឺកីឡាករ ហែម ប៊ុច និង កីឡា ការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួត វិញ្ញាសា ហែល ៥០ ម៉ែត្រ សេរី ដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here