សម្តេចហ៊ុន សែន៖ ត្រៀម ចាក់វ៉ាក់វ៉ាក់សាំង ជូន កុមារ និង យុវវ័យ ចាប់ពី អាយុ ១២ ដល់ ១៧ ឆ្នាំ នៅពេលឆាប់ៗខាងមុខ

0
172

(រាជធានីភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនាព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១នេះ ថាដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ឆ្នាំ នឹងត្រូវធ្វើឡើង នៅមុនពេល ឆាប់ៗខាងមុខ ដោយ ជាតម្រូវការ យ៉ាងចាំបាច់ ក្នុងការ ឈានទៅ បើកដំណើរការសាលារៀនឡើងវិញ។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា៖ «យើង មានការចាំបាច់ ដើម្បីចាក់ជូនកុមារ និងយុវវ័យ អាយុ១២ ដល់អាយុ ១៧ឆ្នាំបន្តទៀត បន្ទាប់ពីដំណើរការចាក់ វ៉ាក់សាំង សម្រាប់អ្នកដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ដែលមកដល់ពេលនេះ យើងចាក់បានប្រមាណជា៥លាន ៤សែននាក់រួចស្រេចទៅហើយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖«ដោយមានការគិតគូរដោយម៉ត់ចត់ ទៅបរិយាកាស ភាពស៊ាំក្នុងសង្គម និង គិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេស ការផ្ដោតការយកចិត្តទុកដាក់ ទៅលើសុខមាភាព ពាក់ ព័ន្ធនឹងការបើកឡើងវិញ នូវសាលារៀន ដែលជាការបាត់បង់យ៉ាងធំធេងរបស់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ផ ងដែរ គឺការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលសាលារៀនត្រូវបានបិទ ក្នុងរយៈពេលយូរ។ ដូច្នេះពិតណាស់ថា យើងមាន តម្រូវការការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់អាយុ ១៧ឆ្នាំ»។

សម្តេច នាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ត្រៀមខ្លួននាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមឱកាសនេះអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារត្រៀមខ្លួន ដើម្បីនាំកូននាំចៅទៅចាក់វ៉ាក់សាំងនៅពេលវេលាដែលបានមកដល់។ យើងចង់ឱ្យមានភាពសុាំនៅក្នុងសង្គម ដើម្បីឈានទៅដល់ការបើកវិញនូវសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀន ដែលយើងបានបិទសាលា ហើយឱ្យរៀនពីចម្ងាយ តាមរយៈប្រព័ន្ធអនឡាញ។ រឿងនេះជាការខាតបង់មួយសម្រាប់យើង។ បើសិនយើងបានចាក់វ៉ាក់សាំងឱ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ»។

សម្តេច តេជោ បាន លើកឡើងផងដែរថា តាមស្ថិតិពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កុមារ និង យុវវ័យ អាយុ ១២ ដល់១៨ ឆ្នាំ មានប្រមាណជាង១លាន ៩សែន នាក់ គឺជុំវិញ ២លាននាក់ ដែលយើងត្រូវការវ៉ាក់សាំងចំនួន៤លានដូស ឬជាង ៤លានដូសបន្ថែមទៀត។ សម្តេចតេជោ ក៏បានណែនាំទៅលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលទ្ធកម្មវ៉ាក់សាំង ឱ្យស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនក្មេងៗប្រមាណជា ២លាននាក់នេះ។

សូមជម្រាបថា បើ តាម សម្តេចនាយករដ្ឋមន្ត្រី ជំហានដំបូងនៃ ការ ចាក់វ់ាក់សាំង ជូនកុមារ និង យុវវ័យ អាយុ ១២ ដល់១៧ឆ្នាំ នឹងដំណើរការនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងឈានទៅខេត្តព្រះសីហនុ ព្រមទាំងខេត្តជាបន្តបន្ទាប់ទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here