កូវីដ១៩កំពុងវាយលុកលើព្រះសង្ឃ និងឧបាសក នៅវត្តព្រែកលៀប

0
107

ព្រះសង្ឃ និងឧបាសកចំនួន២០ អង្គ/នាក់ នៅវត្តវ៉ារិន្ទ ហៅវត្ត ព្រែកលៀប ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ សហការជាមួយមន្ត្រីសុខាភិបាល ធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ក្នុងចំណោម១០៤អង្គ/នាក់កាលពីរសៀលថ្ងៃ ទី១៥ខែ កក្កដា ឆ្នាំ២០២១។

តាមអាជ្ញាធរឲ្យដឹងថា ដំបូងឡើយមានព្រះសង្ឃ១អង្គ ដែលគង់នៅវត្តព្រែកលៀបនោះ ត្រូវបានគេរកឃើញជាប់វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខណៈទៅមើលញោម (ម្តាយ) ឈឺនៅពេទ្យកាល់ម៉ែត ប៉ុន្តែប្រភពមួយទៀតបង្ហើបថា ការរីករាលដាលនេះ បន្ទាប់ឆាន់ចង្ហាន់គ្រួសារសព ដែលស្លាប់ដោយសារកូវីដ១៩ យកមកប្រគេនព្រះសង្ឃនៅវត្តនេះ កាលពីកន្លងមក ។

ព្រះសង្ឃ និងឧបាសក ពាក់ព័ន្ធទាំងនោះ គេមិនទាន់ដឹងថា យកទៅព្យាបាលនៅទីណាទេ ហើយអ្នកពាក់ពន្ធ័ ក៏មិនទាន់ដឹងថា ត្រូវធ្វើចត្តាឡស័កនៅទីណាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here