ទាស់ពាក្យសម្តីគ្នា ប្តីខឹងប្រពន្ធដុតផ្ទះខ្លួនឯងឆេះខ្ទេច

0
300

អគ្គីភ័យបានឆាប ឆេះផ្ទះមួយខ្នង និងសម្ភារៈប្រើប្រាស់ អស់ស្ទើរទាំងស្រុង ដោយសារស្នាដៃប្ដីជាអ្នកដុតព្រោះទាស់ពាក្យសម្ដីគ្នា ហើយទប់កំហឹងមិនបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាប្រហែលម៉ោង៧ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែស្ថិតនៅភូមិ ព្រៃ ផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋបាននិយាយប្រាប់ថា: មុនពេលកើតហេតុពួកគាត់ឮសំឡេង ឈ្លោះគ្នាពីរនាក់ប្ដីប្រពន្ធនៅក្នុងផ្ទះដោយមិនដឹងរឿងអ្វីនោះទេ? លុះមួយ សន្ទុះក្រោយមកក៏ឃើញមានផ្សែងហុយចេញពីក្នុងផ្ទះនោះមកខាងក្រៅ ប្រពន្ធបានស្រែកថាជួយផងៗ បង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកជិត ខាងបានរាយការណ៍ជូនទៅ សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍និងបាន បាញ់ទឹកពន្លត់ទាន់ពេលវេលា មិនឆ្លងដល់ផ្ទះអ្នកជិតខាងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឃាត់
ជនបង្កហេតុត្រូវជាប្ដីមានឈ្មោះ ជួន កក្កដា(ហៅង៉ែត) ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នបុរសជាប្តី ត្រូវបានឃាត់ខ្លួន ករណីអគ្គិភ័យនេះ ដោយដុតផ្ទះ ខ្លួនឯង ដើម្បីយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here