សោ​ក​ស្តា​យ !! ប្រធានអង្គការព័ន្ធកិច្ចអប់រំកុមារ ជាសះស្បើយពីជំ​ងឺ​កូវី​ដ​១៩បាន១៣ថ្ងៃហើយ ស្រាប់តែជួបរឿងបែបនេះទៅវិញ …

0
685

លោក យន់ សំបូរ ជាប្រធានអង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជា បានទទួល​​ម​​រ​​ណ​​ភា​​​ព​​​ដោយសារតែប្រ​ព័ន្ធដង្ហើ​ម​របស់លោករង​ការ​វា​យ​ប្រ​ហា​រ​ធ្ង​ន់​ធ្ង​រ​ពីវី​រុ​ស​កូវី​ដ​១៩ អំឡុងពេលសម្រាកព្យាបាលជំងឺនៅខេត្តសៀមរាប បើទោះបានជាសះស្បើយពីជំងឺនេះ អស់រយៈពេល១៣ថ្ងៃហើយក្ដី។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គណនីហ្វេសបុ៊កឈ្មោះ Sopheak Vat ត្រូវជាសាច់ញាតិរបស់អ្នកជំងឺបានឲ្យដឹងថា លោក យន់ សំបូរ បានចូលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ។ បន្ទាប់ពីទទួលបានការព្យាបាលហើយ លោក សំបូរ បានជាសះស្បើយ ១០០% កាលពីថ្ងៃទី៣០ ខែមិថុនា ២០២១ ព្រមទាំងបានបញ្ចប់ការធ្វើចត្តាឡីស័ក។ ក៏ប៉ុន្ដែ ដោយសារស្ថានភាពជំងឺរបស់​លោ​ក​ធ្ងន់ធ្ងរ បានធ្វើឲ្យលោកមានជំ​ងឺ​ប្រ​ព័​ន្ធ​ផ្លូ​វ​ដ​ង្ហើ​ម ឬសួ​ត​រ៉ាំ​រ៉ៃ ទើបណ្ដាលឲ្យលោកទទួល​​​ម​រ​​​​ណ​​ភា​​​ព នៅថ្ងៃទី១៣ កក្កដា។

លោក យន់ សំបូរ គឺជា​ស្ថាបនិក​មួយ​រូប ដែល​ជា​អ្នក​បង្កើត​អង្គការ​ព័​ន្ឋ​កិច្ច​អប់រំ​កុមារ​កម្ពុជា ឡើង​តាំងពី​ឆ្នាំ​២០១១ រហូត​មក​ដល់​បច្ចុប្បន្ន លោក​បាន​ជួយ​កុមារ​ជា​ច្រើន​នាក់ ពិសេស​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ពេល​នេះ អង្គការ​របស់​លោក បាន​បន្ត​បេស​កម្ម​នៅ​ខេត្តសៀមរាប​វិញ។ ទោះបី មិន​បាន​លេចធ្លោ​នៅ​ក្នុង​សង្គម​ក៏​ដោយ ក៏​លោក​និង​ក្រុម​គ្រួសារ នៅ​តែ​បន្ត​ព័ន្ធ​កិច្ច​នេះ ដោយ​ក្តី​ស្រលាញ់ នឹង​បាន​លះបង់​សេចក្តីសុខ​របស់​ខ្លួន ដើម្បី​កុមារ​កម្ពុជា ឲ្យ​បាន​រៀនសូត្រ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here