រដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ បានចោទប្រកាន់មេដឹកនាំអ្នកនយោបាយប្រឆាំង លោក Freddy Guevara ពីបទភេរវកម្ម និងក្បត់ជាតិ ក្នុងចំណោមការចោទប្រកាន់ផ្សេងទៀត បន្ទាប់ពីសេវាកម្មស៊ើបការណ៍របស់ប្រទេសនេះ បានចាប់ខ្លួនលោក ក្នុងពេលធ្វើដំណើរនៅតាមផ្លូវ Caracas។ លោក Guevara គឺជា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់មេដឹកនាំប្រឆាំងលោក Juan Guaido ដែលត្រូវបានគេស្គាល់ថា ជាប្រធានាធិបតីស្របច្បាប់របស់អាមេរិកខាងត្បូង ដោយសហរដ្ឋអាមេរិក និងអ្នកដទៃទៀត។ លោក Guaido បាននិយាយថា បុរសប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណម្នាក់ បានគំរាម និងចាប់ខ្លួនលោក កាលពីព្រឹកថ្ងៃចន្ទ ខណៈដែលលោកបានចាកចេញពីផ្ទះ ដើម្បីផ្ដល់ជំនួយដល់លោក Guevara។ នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានការិយាល័យរដ្ឋអាជ្ញា បាននិយាយថា ខ្លួនបានស្វែងរកដីកាចាប់ខ្លួនលោក Guevara ទាក់ទិននឹងទំនាក់ទំនង ជាមួយក្រុមជ្រុលនិយម និងក្រុមយោធាដែលជាប់ទាក់ទងជាមួយរដ្ឋាភិបាលកូឡុំប៊ី។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលប្រទេសនេះ និងក្រុមប្រឆាំង កំពុងរៀបចំការចរចា ដែលគ្រោងធ្វើនៅខែក្រោយ នៅប្រទេសម៉ិកស៊ិក ដោយមានការសម្រុះសម្រួលពីសំណាក់ប្រទេសន័រវែស ដើម្បីដោះស្រាយវិបត្តិនយោបាយយ៉ាងជ្រាលជ្រៅរបស់ប្រទេសអាមេរិកខាងត្បូង៕ AFP