ភ្នំពេញៈ ការធ្វើតេស្ត រយៈពេល ២ថ្ងៃ ពោលគឺថ្ងៃទី១៣ និងទី១៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៧ នាក់ បន្ថែមទៀត ដែលក្នុងនោះ ១៣ នាក់ ជាអាជីវករលក់ដូរ ក្នុងផ្សារច្បារអំពៅ និង ៤នាក់ ជាអាជីវករលក់ដូរ ខាងក្រៅផ្សារច្បារអំពៅ ។ នេះបើយោងតាមការចេញ ផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ។
អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ ក៏សូមធ្វើការអំពាវនាវ ដល់អាជីវករលក់ដូរ នៅផ្សារច្បារអំពៅ និងប្រជាពលរដ្ឋ ដែលបានដើរផ្សារច្បារអំពៅ ជាប្រចាំ សូមទៅធ្វើតេស្តរកមេរោគ កូវីដ១៩ នៅក្នុង សាលាបឋមសិក្សាច្បារអំពៅ ចាប់ពីថ្ងៃនេះតទៅ ៕