សម្ពាធទាបមួយកំពុងធ្វើដំណើរកាត់ពីលើប្រទេសកម្ពុជា

0
222

ភ្នំពេញៈសម្ពាធទាបមួយកំពុងធ្វើដំណើរកាត់ពីលើកណ្តាលប្រទេសកម្ពុជាពីត្បូងទៅជើងដោយបង្កឱ្យផ្ទៃមេឃមានសភាពអួរអាប់និងភ្លៀរលឹម។

ក្រសួងធនធានទឹកនិងឧតុនិយម  នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១បានជូន ដំណឹងស្តីពីស្ថានភាពអាកាសធាតុ    សម្រាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២០ខែកក្កដាថា នៅថ្ងៃទី១៣និង១៤ខែកក្កដាប្រទេសកម្ពុជា   ទទួលឥទ្ធិពលនៃ ជ្រល ង សម្ពាធទាប។ពីថ្ងៃទី១៥ដល់ថថ្ងៃទី២០ខែកក្កដា ប្រព័ន្ធសម្ពាធទាប(ITCZ)នឹង កើត ឡើងសារជាថ្មីដោយបង្កើនឥទិ្ធពលជាលំដាប់  អូសបន្លាយកាត់លើព្រះរាជា ណា ចក្រកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតីមានល្បឿនជាបង្គួរផងដែរ ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ស្ថានភាពបែបខាងលើនេះ ធ្វើ ឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២៤ទៅ ២៦អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣១ទៅ៣៣អ ង្សាសេ។អាចមានភ្លៀង ធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។

សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន  មានសីតុណ្ហភាព អប្បបរមាពី២២ទៅ២៤អង្សាសេ  សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សា សេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា    ពី២៤ទៅ២៦អង្សា សេ  សីតុណ្ហភាពអតិបរមា មានពី២៩ទៅ៣១អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុង កម្រិតពីមធ្យមទៅខ្លាំង ។  នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់ខ្លាំង  និង  រលក សមុទ្រមានកម្ពស់ខ្ពស់ៗ៕

ប្រភព : រស្មីកម្ពុជា​

LEAVE A REPLY

Please enter your comment!
Please enter your name here