អាជ្ញាធរខេត្តចាប់ឃាត់គ្រឿងចក្រលួចឈូសឆាយដីដែលរដ្ឋវិនិយោគឲ្យក្រុមហ៊ុននៅស្រុកក្រគរ

0
46

បន្ទាប់ពីទទួលបានពាក្យ បណ្តឹងរបស់ឈ្មោះ វ៉ាន់លឹម សេង អាយុ៣២ឆ្នាំភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅភូមិក្បាលដំរី,ឃុំអន្សាចំបក់ ស្រុកក្រគរ(តំណាងក្រុមហ៊ុន ភាពីមិច)ថា មានត្រាក់ទ័រចំនួន២គ្រឿង កំពុងលួចឈួស ឆាយដីរបស់ ក្រុមហ៊ុន នៅចំណុចថ្មគង់ ស្ថិតនៅភូមិក្បាលទាហាន ឃុំ ឈើតុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់(ដីរដ្ឋ)។ មុខសញ្ញាដែលជួលត្រាក់ទរ័ ទៅឈួស ឆាយរំលោភយកដីរដ្ឋគឺ ឈ្មោះ ជា គាលី ភេទប្រុស អាយុ៣៨ ឆ្នាំ ជន ជាតិខ្មែរ បច្ចុប្បន្ន នៅភ្នំពេញ(មុខសញ្ញាបានគេចខ្លួន) ។
-យោងបទបញ្ជាឯកឧត្តម អភិបាលខេត្ត នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១០និង៤៧នាទី បានបញ្ជាអធិការនគរបាលស្រុកក្រគរបាន ដឹកនាំកំលាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើតុំចុះឃាត់ត្រាក់ទ័រចំនួន២គ្រឿង នៅកន្លែងកើតហេតុ វត្ថុតាង ដក ហូតពីម្ចាស់ដែលមានឈ្មោះដូចខាងក្រោមៈ
១,ឈ្មោះ ឌិត សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិ កណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។( ម្ចាស់ត្រាក់ទ័រ ទាំងពីរគ្រឿង)។អ្នកបើកត្រាក់ទ័រចំនួន២នាក់គឺ៖ឈ្មោះ រ៉េន សម្បត្តិ ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាល ឃុំឈើតុំ ស្រុក ក្រគរ ខេត្តពោធិ៍សាត់។ ត្រាក់ទ័រម៉ាក ចនឌា ពណ៌ត្រួយចេក និង
ឈ្មោះ រ៉េន សៅរី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រាក់ទ័រ ម៉ាកគូប៊ូតា ពណ៌ក្រហម។


ចំពោះវត្ថុតាង រក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ អ្នកបើកបរត្រាក់ទ័រ និងម្ចាស់ត្រាក់ទ័រ ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ស្រុកក្រគរ តាមការ បញ្ជាតាមទូរសព្ទរបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ វេលា ម៉ោង១៥និង ៥១នាទី រង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here