រថយន្តដឹកកម្មកររោងចក្របើកបុកម៉ូតូរួចរអិលធ្លាក់ផ្លូវ បណ្តាលឲ្យរង របួសធ្ងន់ស្រាល៣០នាក់

0
169

មនុស្សប្រុសស្រី ប្រមាណ ជាង៣០នាក់បានរងរបួសធ្ងន់ ស្រាលត្រូវបានដឹកយកទៅព្យាបាល ខណៈ ដែលរថយន្តដឹកកម្មករ កម្មការនីរោងចក្រកាត់ដេរ បើកលឿនបុកម៉ូតូ បុរស២នាក់ប្តី ប្រពន្ធឌុបគ្នាពីក្រោយ រអិលធ្លាក់ផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៤០នាទី ព្រលប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើទំនប់ចាន់ថ្នាល ភូមិ ត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លើផ្លូវក្រាលកៅស៊ូ លេខ 1KS1។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថានៅមុនពេលកើតហេតុមាន រថយន្ត១គ្រឿងម៉ាក (SSANG YONG) ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ.4341 បើកបរដោយឈ្មោះ ឃែល សត់ ភេទ ប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្រាំងរំពាត់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដឹកកម្មករ កម្មការិនីរោងចក្រចំនួន៣០នាក់ ស្រី២២ នាក់។សមត្ថកិច្ចបន្តថា ករណី នេះបណ្តាលឲ្យរបួស (របួសស្រាល ២៧ នាក់ ស្រី១៩នាក់ និង របួសធ្ងន់ ចំនួន៣ នាក់ស្រី)។ រថយន្តនេះបានបើកបរក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច លុះ បើកមកដល់ចំណុចកើតហេតុ បានបើកបុកពីក្រោយម៉ូតូ១ គ្រឿង ម៉ាក (HONDA WAVE) ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1P.6398 បើកបរ ដោយឈ្មោះ សុន ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ បានរង (របួសស្រាល) ដឹកប្រពន្ធឈ្មោះ សុត ស្រីពៅ អាយុ ២៧ ឆ្នាំ(របួសស្រាល) ដែលកំពុង បើកបរស្របទិសគ្នាពីក្រោយ ភ្លាមៗនោះ តៃកុងរថយន្តបានបួងចង្កូត បណ្តាលឲ្យ ធ្លាក់ផ្លូវតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ ហៅរថយន្តសាម៉ុយ ដឹក អ្នករងរបួសទៅព្យាបាល មន្ទីរពេទ្យឯកជន និងមណ្ឌលសុខភាពនៅ ក្បែរនោះ។

ចំពោះរថយន្តនិងម៉ូតូ សមត្ថកិច្ចជំនាញចុះពិនិត្យធ្វើការវាស់វែង យកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរង់ចាំធ្វើដោះស្រាយនៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here