ក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ាមួយព្យួរតំណែងមេទ័ព ក្រោយសង្ស័យជាប់ពាក់ព័ន្ធ នឹងការសម្លាប់រង្គាល

0
28

សហភាពជាតិការ៉ែន (KNU) ដែលជាអង្គការតំណាងជនជាតិភាគតិចការ៉ែន មានមូលដ្ឋាននៅភាគខាង កើតមីយ៉ាន់ម៉ា បានព្យួរតំណែងមេទ័ពរបស់ខ្លួន ១ រូប ក្រោយជាប់សង្ស័យនឹងការសម្លាប់រង្គាលជនស៊ីវិល នៅក្នុងដែនដីរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យអង្គការនេះ ប្រាប់ទៅកាន់សារព័ត៌មាន Channel News Asia កាលពីថ្ងៃសៅរ៍កន្លងទៅ។ កាលពីខែឧសភា សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ស្ថិតក្រោម ការគ្រប់គ្រងរបស់យោធា បានធ្វើការចោទប្រកាន់កងកម្លាំងរបស់អង្គការការពារជាតិការ៉ែន (KNDO) ដែលជាកងទ័ពរបស់ KNU បានសម្លាប់កម្មករសំណង់ ចំនួន ២៥ នាក់ ។ KNU បានអះអាងថា ខ្លួននឹងស៊ើបអង្កេតលើរឿងនេះ។ លោក Padoh Saw Taw Nee អ្នកនាំពាក្យ KNU បានបញ្ជាក់ថា ប្រមុខកងទ័ព KNDO លោកឧត្ដមសេនីយ៍ Ner Dah Bo Mya និងកូនចៅរបស់លោក លោកអនុសេនីយ៍ Saw Ba Wah នឹងត្រូវព្យួរតំណែងជាបណ្ដោះអាសន្ន។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវ ទោះបីជាសត្រូវក៏ដោយ ក៏មិនត្រូវសម្លាប់គេបែបនេះដែរ»។ ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា ក្រុមនេះទំនងជាមានបញ្ហាផ្ទៃក្នុង តែអ្នកនាំពាក្យបានឱ្យដឹងថា នេះគ្រាន់តែជានីតិវិធីរបស់គេប៉ុណ្ណោះ។ KNU បានប្រយុទ្ធគ្នាជាមួយយោធាមីយ៉ាន់ម៉ាអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារយោធា ១កុម្ភៈ ក្រុមមួយនេះបានប្រកាសថ្កោលទោសយោធាមីយ៉ាន់ម៉ា ហើយក៏បានបង្កើនការប៉ះទង្គិចគ្នាតទៅទៀត៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here